**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់

ឯកឧត្តម សួន សុម៉ាលីន បានថ្លែងថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង កំពុងពង្រឹង និងពង្រីកទាំងបរិមាណ និងគុណភាព ដោយ ទទួលបានការគាំទ្រពីសំណាក់សិស្សានុសិស្ស

ភ្នំពេញ៖ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង កំពុងពង្រឹង និងពង្រីកទាំងបរិមាណ និងគុណភាព ដោយ ទទួលបានការគាំទ្រពីសំណាក់សិស្សានុសិស្ស និងសាធារណជនកាន់តែច្រើនគួរជាទីមោទនៈ។

ការថ្លែងបែបនេះ របស់ឯកឧត្តមអភិបាលខេត្តព្រៃវែង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»​ នៅសាលាខេត្តព្រៃវែង។

ឯកឧត្តម សួន សុម៉ាលីន បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីគោលនយោបាយ អាទិភាព១ ក្នុងចំណោម៦ របស់រាជរដ្ឋាភិបាល ត្រូវបាន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដើម្បីទទួល បានឱកាសការងារ ឬ បង្កើតមុខរបរដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ ព្រមទាំង ឆ្លើយតបបានតាមតម្រូវការ ទីផ្សារប្រកប ដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមអភិបាលខេត្តបន្តថា ផ្អែកតាមរបាយការណ៍របស់ លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត នៃក្រសួងការងារ និងបណ្តុះ ប ណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានមួយនេះ មានការបណ្តុះបណ្តាលគ្រប់កម្រិតចាប់តាំងពីវគ្គខ្លី រហូតដល់សញ្ញាបត្របច្ចេកទេសកម្រិតបរិញ្ញាបត្ររង មានទាំងផ្នែកកសិកម្ម សេវាកម្ម មានការបណ្តុះបណ្តាលនៅវិទ្យាស្ថាន និងតាមសហគមន៍ ដោយមានគ្រូបច្ចេកទេសមានជំនាញច្បាស់លាស់ មានសម្ភារៈឧប្បទេស និងផ្សារភ្ជាប់ការអនុវត្តជាក់ស្តែងដោយមិន បង់ថ្លៃចាប់តាំងពីឆ្នាំ២០០៤មកម្លេះ។

ឯកឧត្តមបានបន្ថែមថា ការលើកកម្ពស់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឲ្យបានយល់ដឹងអំពីសារសំខាន់នៃការបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកមដោយគុណភាព និងប្រសិទ្ធិភាពឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅក្នុង និងក្រៅប្រទេស ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដើម្បីទទួល បានឱកាសការងារ ឬបង្កើតមុខរបរដោយខ្លួនឯង។

លោក ម៉ឹង វណ្ណា នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត បានឲ្យដឹងថា ទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ក្រោមប្រធានបទ ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន” ធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំរុញ ការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារក្នុង និងក្រៅប្រទេសជាពិសេស សម្រាប់ក្រុមគោលដៅជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១,៥ លាននាក់ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន។ ហើយកម្មវិធីនេះត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានប្រកាសក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកដំបូងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

លោកនាយកវិទ្យាស្ថាន ក៏បានបន្ថែមថា យុវជន នានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត ក៏អាចចូលរៀនក្នុងកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដ មុននឹងចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញរបស់ខ្លួនចំពោះបងប្អូនកម្មករនិយោជិតដែលកំពុង មានការងារធ្វើស្រាប់ អាចមានលទ្ធភាព និងឱកាសបង្កើននូវផលិតភាពការងារជំនាញ របស់ខ្លួនបានកាន់តែខ្ពស់ និងល្អប្រសើរជាងមុន។

បន្ថែមពីនេះ កម្មវិធីបណ្តុះបណ្តាលនេះ មានវេនសិក្សាបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ ក្នុងទម្រង់ ជារយៈពេលខ្លី និងរយៈពេលវែង ពោលគឺ យុវជននិងបងប្អូនកម្មករនិយោជិត អាចរៀនពេញមួយថ្ងៃក៏បាន រៀន តែមួយព្រឹក ឬមួយរសៀលក៏បាន រៀនពេលយប់ក៏បាន និងរៀនតែថ្ងៃសៅរ៍ និងអាទិត្យក៏បាន៕

អត្ថបទដែលជាប់ទាក់ទង