**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!

ឯកឧត្តម វង សូត អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីក្នុងវិទ្យាល័យ ហ៊ុន សែនពញាក្រែក

ភ្នំពេញ៖បន្ទាប់ពីជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួចមក  ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយឯកឧត្តម កែវ ពិសិដ្ឋ ឯកឧត្តម សន សារ៉ាណា និងលោកជំទាវ សាន្ត អារុណ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានបន្តចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីក្នុងវិទ្យាល័យ ហ៊ុន សែនពញាក្រែក នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អគារទីចាត់ការ អគារសិក្សា និងអគារកាត់ដេរទាំងអស់ ៨ ខ្នង ក្នុងនោះជាអំណោយ ដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន អគារទីចាត់ការ ១ ខ្នង អគារសិក្សា ២ ខ្នងមាន ១០ បន្ទប់ និងអគារកាត់ដេរ ១ ខ្នងមាន ២បន្ទប់ កសាងឡើងក្នុងឆ្នាំ ១៩៩៦ ។ អំណោយរបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ មានអគារសិក្សា ១ខ្នង ៥បន្ទប់ កសាងក្នុងឆ្នាំ ១៩៩០។ អំណោយរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា មានអគារសិក្សា ៣ ខ្នង មាន១៥បន្ទប់ កសាងក្នុងឆ្នាំ២០០៩ ។ ចំពោះអគារថ្មីដែលកំពុងសាងសង់ជាអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានបញ្ចុះបឋមសិលានៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ មានកម្ពស់៣ជាន់ មានចំនួន ១៨បន្ទប់សិក្សា សាងសង់បាន៨៥% ផ្នែកទីចាត់ការ ១ខ្នង មាន៤បន្ទប់ សាងសង់បាន៨៨% ។ ផ្នែកក្លោងទ្វារ មិនទាន់សាងសង់ និងផ្នែកបង្គន់អនាម័យ ១ខ្នង សាងសង់បាន ៩៥% ដើម្បីលើកស្ទួយគុណភាពអប់រំនិងបំពេញតម្រូវការនៃសិស្សានុសិស្ស ដែលមានការកើនឡើងជានិច្ច ។

ការចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សា ឯកឧត្តម វង សូត បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង ពន្លឿនការសាងសង់អគារឱ្យបានឆាប់រួចរាល់ សម្រាប់ឱ្យសិស្សានុសិស្សចូលសិក្សា ដើម្បីបង្កើត និងបង្កើនធនធានមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧ ។

ឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយក្រមសីលធ៌ម សុជីវធម៌និងមានចំណេះដឹងខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនជឿនលឿនទៅមុខជាលំដាប់ ។

ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានឧបត្ថម្ភថវិកាជូនដល់ តំណាងលោកគ្រូ អ្នកគ្រូចំនួន ១០នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល សិស្សានុសិស្ស៤០នាក់ ក្នុងម្មាក់ៗថវិកា២ម៉ឺនរៀល និងកម្មករសាងសង់១២នាក់ ក្នុងម្នាក់ថវិកា៥ម៉ឺនរៀលផងដែរ ៕

1-2944×2944-1-0#

អត្ថបទដែលជាប់ទាក់ទង