ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មកម្រិតធំ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មកម្រិតធំ ដើម្បីបើកសំណើហិរញ្ញវត្ថុសម្រាប់ការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាប្រតិបត្តិការគ្រប់គ្រងសំរាម ក្រោមក្របខ័ណ្ឌនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្តម បួន ហេង អគ្គនាយករង, ប្រធាននាយកដ្ឋានជំនាញ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងក្រុមហ៊ុន ព្រមទាំងមន្រ្តីពាក់ព័ន្ធ៕

