ព្រឹកនេះ! រដ្ឋសភា និងព្រឹទ្ធសភា បើកសមាជជាលើកដំបូង

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋសភា និងព្រឹទ្ធសភា បើកសមាជជាលើកដំបូងជជែកលើបញ្ហាចំនួន៣រួមមានប្រព័ន្ធ គាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម។
សមាជរដ្ឋសភា និងព្រឹទ្ធសភា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា សមាជិករដ្ឋសភា និងព្រឹទ្ធសភាលើកដំបូងនៅកម្ពុជានេះ គ្រោងធ្វើរយៈពេលពីរថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥។ បន្ទាប់ពីបិទសមាជ នឹងមានការធ្វើសន្និសីទសារព័ត៌មានដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ៕

