**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

ឯកឧត្តម សុខ លូ៖ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិនជាមួយខេត្តច័ន្ទបុរីគឺមានភាពល្អប្រសើរ

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន ទទួល ជួប សម្ដែង ការ គួរសម ជាមួយ ប្រតិភូស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រតិភូស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងប្រតិភូស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ។

ក្នុងជំនួបដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ មានប្រសាសន៍ឱ្យដឹងថា ប្រទេសកម្ពុជា និងថៃ គឺជាប្រទេសភូមិផងរបងជាមួយគ្នា ជាក់ស្ដែងខេត្តបាត់ដំបងមានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង១៤០គីឡូម៉ែត្រ ដូច្នេះការរក្សាមិត្តភាពជាបងប្អូនពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានសប្បាយរីករាយ។

ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិនជាមួយខេត្តច័ន្ទបុរីគឺមានភាពល្អប្រសើរ។ទំនាក់ទំនងល្អនេះកើតចេញពីការជួបជជែកពិភាក្សាគ្នា ដូច្នេះការជួបជជែកគ្នាកាន់តែច្រើននឹងធ្វើឱ្យមានភាពស្និទស្នាលកាន់តែខ្លាំង។

ចំណែក លោកឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី ថ្លែងឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ គូសបញ្ជាក់ថា ភាគីថៃនឹងទទួលបន្ទុករៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមួយស្ដីពីការបង្រ្កាបអំពើឆបោកតាមអនឡាញដោយមានការចូលរួមនិងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកម្លាំងនគរបាលខេត្តច័ន្ទបុរី និងកម្លាំងនគរបាលខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី សង្កត់ធ្ងន់ថា កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរីបានត្រៀមខ្លួនជានិច្ចដើម្បីបម្រើកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋខេត្តបាត់ដំបងដែលទៅទស្សនាកម្សាន្ត ឬទៅពិនិត្យព្យាបាលជំងឺនៅខេត្តច័ន្ទបុរី៕

អត្ថបទដែលជាប់ទាក់ទង