**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)


(ទីក្រុងហ្សឺណែវ)៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (ASPAG Ministerial Meeting) ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ» ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា AI ដែលផ្តល់ទាំងឱកាសដែលមិនធ្លាប់មានពីមុនមក និងទាំងបញ្ហាប្រឈមផ្នែកគោលនយោបាយ មានសក្តានុពលក្នុងការបង្កើនផលិតភាព ជំរុញនវានុវត្តន៍ និងបង្កើតវិធីសាស្រ្តថ្មីសម្រាប់កំណើនសេដ្ឋកិច្ច។

ឯកឧត្តមបានមានប្រសាសន៍ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងភាពធន់នៃសេដ្ឋកិច្ច គឺជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិដ៏មានសារៈសំខាន់។ ដោយផ្អែកលើចក្ខុវិស័យនេះ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើមនុស្ស គឺជាការឆ្លើយតបប្រកបដោយចីរភាពបំផុតចំពោះការផ្លាស់ប្តូរបច្ចេកវិទ្យា។ តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមទាំងកម្មវិធី TVET ១,៥ លានសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ, កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY) និងគំនិតផ្តួចផ្តើមកាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ កម្ពុជាកំពុងផ្តល់ជូនកម្លាំងពលកម្មនូវជំនាញ ភាពបត់បែន និងឱកាសសិក្សាពេញមួយជីវិត ដែលចាំបាច់សម្រាប់ភាពជោគជ័យក្នុងពិភពការងារដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាត្រូវផ្អែកលើគុណតម្លៃរបស់មនុស្ស។ អភិបាលកិច្ចលើ AI គួរតែត្រូវបានដឹកនាំដោយគោលការណ៍តម្លាភាព គណនេយ្យភាព យុត្តិធម៌ និងការគោរពគោលការណ៍ និងសិទ្ធិជាមូលដ្ឋាននៅកន្លែងការងារ។ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បញ្ហាប្រឈមនៅចំពោះមុខគឺមិនមែនមានតែការត្រៀមខ្លួនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏មានការត្រៀមខ្លួនផ្នែកគោលនយោបាយផងដែរ។ ខណៈដែលប្រទេសនីមួយៗកំពុងធ្វើដំណើរទៅមុខក្នុងល្បឿនខុសៗគ្នា និងមានចំណុចចាប់ផ្តើមខុសគ្នា កិច្ចសហប្រតិបត្តិការក្នុងតំបន់គឺពិតជាមានសារៈសំខាន់ជាខ្លាំង។

ឯកឧត្តមបានអំពាវនាវឱ្យពង្រឹងកិច្ចសហការលើជំនាញឌីជីថល ការស្រាវជ្រាវព័ត៌មានទីផ្សារការងារ ការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកចំណេះដឹង ដើម្បីធានាថា គ្មានប្រទេសណាមួយ និងគ្មានកម្មករនិយោជិតណាម្នាក់ត្រូវបានទុកចោលនោះទេ។ នៅពេលដែល AI បន្តផ្លាស់ប្តូរពិភពការងារ, រដ្ឋាភិបាល និយោជក និងកម្មករនិយោជិតត្រូវតែធ្វើការរួមគ្នាតាមរយៈកិច្ចសន្ទនាសង្គមប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈម កាត់បន្ថយហានិភ័យ និងបង្កើតឱកាសសម្រាប់មនុស្សគ្រប់រូប។ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះរបៀបវារៈការងារសមរម្យរបស់អង្គការ ILO គោលការណ៍ត្រីភាគីនិយម និងកិច្ចសន្ទនាសង្គម៕

អត្ថបទដែលជាប់ទាក់ទង