អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក

មណ្ឌលគិរី៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ស្រុកកោះញែក។
បញ្ជាក់ពូជស្រូវ សែនក្រអូប០១ ដែលបានចែកដល់កសិករសរុបមានចំនួន៤ ០០០គីឡូក្រាម ដើម្បីចែកជូនដល់ កសិករ ចំនួន១០០ គ្រួសារ នៅក្នុងឃុំរយ៉ ស្រុកកោះញែក ដែលក្នុង០១គ្រួសារទទួលបានពូជស្រូវចំនួន ៤០គីឡូក្រាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរស្រុក-ឃុំ មន្ត្រីជំនាញ និងប្រជាពលរដ្ឋពិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

