អ្នកនាំពាក្យ៖ ដរាបណានយោបាយជ្រុលនិយមនៅតែកើតមាន ប្រទេសកម្ពុជានៅតែមានហានិភ័យ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា ក្នុងជំនួបជាមួយគណបក្សនយោបាយក្នុងសម្ព័ន្ធភាព សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដរាបណានយោបាយជ្រុលនិយមនៅតែកើតមាន ប្រទេសយើង [កម្ពុជា] នៅតែមានហានិភ័យ។
នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំជាមួយសម្ព័ន្ធគណបក្សទាំង២៩ នៅព្រឹកថ្ងៃ៣០ ខែឧសភានេះ ឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងថា ដូច្នេះបើមានជនណាក្រុមណាដែលធ្វើសកម្មភាពចង់ផ្ដួលរំលំរាជរដ្ឋាភិបាលដោយផ្ទុយពីច្បាប់នោះរាជរដ្ឋាភិបាលនឹងចាត់វិធានការតាមច្បាប់។
ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងបន្ថែមថា ក្នុងជំនួបជាមួយគណបក្សនយោបាយក្នុងសម្ព័ន្ធភាពសម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការរួបរួមគ្នាជាសម្ព័ន្ធភាពពីបណ្ដាគណបក្សនយោបាយនានា គឺដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យកើតមានក្រុមជ្រុលនិយម ឬជាតិនិយមជ្រុល៕

