សម្តេចតេជោ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយប្រធានគណបក្សមានសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយប្រធានគណបក្ស មានសម្ព័ន្ឋភាពជាមួយគណបក្សប្រជាជនកម្ពុជាចំនួន ២៨គណបក្ស និងគណបក្សថ្មីមួយបន្ថែមទៀតមានឈ្មោះថា គណបក្សសន្តិភាពជាតិ ដែលទើបបានចងសម្ព័ន្ឋភាពជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងកិច្ចប្រជុំព្រឹកនេះ។
គួរបញ្ជាក់ដែរថា កិច្ចព្រមព្រៀង សហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងបណ្តាគណបក្សនយោបាយទាំង២៩នេះ ធ្វើឡើងដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឲ្យកាន់តែរឹងមាំ ប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សំដៅធានាឲ្យភាពសុខសាន្ត និងការអភិវឌ្ឍប្រទេសរយៈពេលយូរអង្វែង៕

