**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

បទវិភាគ៖កិច្ចសហប្រតិបតិ្តការត្រីភាគីមានសក្តានុពលខ្លាំងនិងមានអនាគតគួរឱ្យរំពឹងទុក

“កិច្ចប្រជុំកំពូលរបស់ភាគីទាំងបីលើកនេះមិនធ្លាប់មាននៅកាលពីមុន” “បានបើកទំព័រថ្មីសម្រាប់កិច្ចប្រតិបតិ្តការត្រីភាគី ” “ជានិមិត្តសញ្ញាដ៏សំខាន់នៃកិច្ចសហប្រតិបតិ្តការក្នុងតំបន់” “បានត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការដែលលើសពីសម្ព័ន្ធភូមិសាស្ត្រនយោបាយប្រពៃណី” ។ល។ មជ្ឈដ្ឋានមតិអន្តរជាតិបានផ្តោតសំខាន់កម្រិតខ្ពស់ចំពោះកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រលើកដំបូងដែលបើកធ្វើនៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ខែឧសភា ។
បើមើលពីផែនទីរបស់ពិភពលោក អ្នកផងទាំងពួងអាចឃើញថា ទីតាំងរបស់ចិន អាស៊ាននិងរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រ បានបង្កើតជាត្រីកោណធំមួយ ។ ដូច្នេះហើយបានជា ប្រព័ន្ធសារព័ត៌មាននៃប្រទេសម៉ាឡេស៊ីហៅកិច្ចសហប្រតិបតិ្តការថ្មីរបស់ត្រីភាគីថាជា “ត្រីកោណមាស” ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមអំពីការបំពេញបន្ថែមជាបន្តបន្ទាប់នូវខ្លឹមសារនៃកិច្ចសហប្រតិបតិ្តការត្រីភាគី និងខិតខំប្រឹងប្រែងបង្កបង្កើតជាគំរូនៃការអភិវឌ្ឍកិច្ចសហប្រតិបតិ្តការសកលក្នុងយុគសម័យនេះ ព្រមទាំងបានលើកឡើងផែនការសហប្រតិបតិ្តការលើវិស័យសំខាន់ៗ ។ សេចក្តីថ្លែងការណ៍រួមដែលកិច្ចប្រជុំកំពូលបានចេញផ្សាយ បានរួមបញ្ចូលផែនការពាក់ព័ន្ធ ដោយបានលើកឡើងនូវវិធានការសហប្រតិបតិ្តការមួយចំនួនលើកវិស័យធ្វើសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់គ្នា សន្តិសុខនិងនិរន្តរភាពខាងថាមពល ការធ្វើបរិវត្តកម្មនិងការច្នៃប្រឌិតថ្មីខាងឌីជីថល ស្បៀងអាហារនិងកសិកម្មជាដើម ។
បើសង្កេតមើលស្ថានការណ៍អន្តរជាតិបច្ចុប្បន្ននេះ នោះក៏កាន់តែអាចយល់ដឹងពីតម្រូវការជាក់ស្តែងនិងអត្ថន័យរបស់កិច្ចសហប្រតិបតិ្តការត្រីភាគីដែរ ។ នៅថ្ងៃទី ២៧ ខែឧសភា ទីភ្នាក់ងារសារព័ត៌មាន AFPរបស់ប្រទេសបារាំងបានលើកឡើងថា ឆ្នាំនេះ អាមេរិកបានប្រកាសពីវិធានការពន្ធគយមួយចំនួនដែលសំដៅចំពោះបណ្តាប្រទេសនានាលើពិភលោក ដែលបានបំផ្លាញដល់ក្បួនច្បាប់ពាណិជ្ជកម្មសកល ទង្វើនេះបានជំរុញឱ្យប្រទេសអាស៊ាននិងប្រទេសផ្សេងទៀតពន្លឿនការជំរុញការធ្វើពិពិធកម្មបណ្តាញពាណិជ្ជកម្ម ។ ប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាភាពស្មុគស្មាញនិងភាពរង្គោះរង្គើនៃស្ថានការណ៍ពិភពលោក និងកំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយជាដើម ចិន អាស៊ាននិងក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រពួតដៃគ្នា ដើម្បីបង្កើតរង្វង់សេដ្ឋកិច្ចនិងចំណុចកំណើនដែលពោរពេញទៅដោយភាពរស់រវើក វាមិនត្រឹមតែមានអំណោយផលដល់វិបុលភាពនៃសេដ្ឋកិច្ចរៀងៗខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏អាចជំរុញសន្តិភាពនិងវឌ្ឍនភាពរបស់អាស៊ីក៏ដូចជាពិភពលោកផងដែរ ។ ដូច្នេះ កិច្ចសហប្រតិបតិ្តការត្រីភាគីនឹងមានប្រសិទ្ធភាព”១+១+១ធំជាង៣” ។
ក្រៅពីនេះ កិច្ចសហប្រតិបតិ្តការត្រីភាគីក៏នឹងបំពេញបន្ថែមកម្លាំងចលករដល់សេដ្ឋកិច្ចតំបន់និងសកល ហើយនឹងគាំពារសមភាពនិងយុត្តិធម៌សកលយ៉ាងខ្លាំងផងដែរ ។ ទិន្ន័យបានបង្ហាញឱ្យដឹងថា ប្រទេសចិន អាស៊ាននិងក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្រមានទំហំសេដ្ឋកិច្ចសរុបចំនួន២៤,៨៧ទ្រីលានដុល្លារអាមេរិក មានចំនួនប្រជាជនសរុប២១៥០លាននាក់ ដែលសុទ្ធតែត្រូវជា១ភាគ៤នៃពិភពលោកទាំងមូល ។ ការតភ្ជាប់គ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់រវាងសេដ្ឋកិច្ចភាគីទាំងបីមុខជានឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងសកលជាមិនខាន ។
ពីផ្លូវសូត្រដ៏ចំណាស់ ដល់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងចិន អាស៊ាននិងរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបតិ្តការឈូងសមុទ្របានឆ្លងកាត់សហស្សវត្សរ៍ ។ បច្ចុប្បន្ននេះ ការបង្កើតយន្តការសហប្រតិបតិ្តការត្រីភាគីបានបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍរួម ។ កិច្ចសហប្រតិបតិ្តការត្រីភាគីមានសក្តានុពលខ្លាំងនិងមានអនាគតគួរឱ្យរំពឹងទុក ៕

អត្ថបទដែលជាប់ទាក់ទង