សម្តេចតេជោ ស្នើសុំឲ្យមានការស្ងប់ចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ

ភ្នំពេញ៖ ក្នុងឳកាសអញ្ជើញថ្លែងសារពិសេស ពីសាលប្រជុំពេញអង្គនៃវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើសុំឲ្យមានការស្ងប់ចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងការដោះស្រាយលើបញ្ហាព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងថៃ។
សម្តេចតេជោ បានបន្ថែមថា ការដោះស្រាយគ្នាដោយសន្តិវិធីគឺជាកិច្ចការល្អបំផុត។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយចំពោះការពលីរបស់ព្រឹន្ទបាលឯក សួន រ៉ោន ដែលបានបាត់បង់ជីវិត ដោយសារលួចឆ្មក់បាញ់ពីសំណាក់ទាហានថៃ កាលពីម្សិលមិញ។ ដោយសម្តេច បានលើកឡើងទៀតថា ករណីនេះ គឺជាហេតុការណ៍ដ៏អាក្រក់បំផុត៕
