**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

កម្ពុជាបន្តបោះជំហានគួរឱ្យចាប់អារម្មណ៍ ក្នុងដំណើរឆ្ពោះទៅបញ្ចប់ជំងឺអេដស៍!

ភ្នំពេញ៖ កម្ពុជាបន្តបោះជំហានគួរឱ្យចាប់អារម្មណ៍ ក្នុងដំណើរឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។ យោងតាមការប៉ាន់ប្រមាណការឆ្លងរាលដាលមេរោគអេដស៍ជាតិ នៅឆ្នាំ២០២៥ ដែលចេញផ្សាយដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងការិយាល័យអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី។

ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល សហគមន៍ កាកបាទក្រហមកម្ពុជា និងដៃគូអភិវឌ្ឍ និងដោយមានការគាំទ្រឥតឈប់ឈរពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងពីសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការគណនាប៉ាន់ប្រមាណការរីករាលមេរោគអេដស៍នៅឆ្នាំ២០២៥ បញ្ជាក់សារជាថ្មីឡើងវិញនូវកេរ្តិ៍ឈ្មោះ របស់ប្រទេសកម្ពុជាថា «ជាប្រទេសឈានមុខគេក្នុងពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍»។
យោងតាមការប៉ាន់ប្រមាណការរាលដាលនៃមេរោគអេដស៍ ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីបានថយចុះមកត្រឹម ១,២០០នាក់ ក្នុងឆ្នាំ២០២៤ ដែលជាការថយចុះ៤៥% ពីកម្រិតមូលដ្ឋាននៅឆ្នាំ២០១០ និងជាការថយចុះជាង៩០% ចាប់តាំងពីការឆ្លងរីករាលដាលនៃមេរោគច្រើនបំផុតនៅចុងទសវត្សរ៍ឆ្នាំ១៩៩០។ លើសពីនេះទៀត ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនបានធ្លាក់ចុះមកត្រឹម ៦.៩% ក្នុងឆ្នាំ២០២៤ ដោយស្ត្រីមានផ្ទៃពោះជាង៩៧%នៃអ្នកផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ដើម្បីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

វឌ្ឍនភាពឆ្ពោះទៅគោលដៅព្យាបាលមេរោគអេដស៍ជាសកល ៩៥-៩៥-៩៥ បានបន្ត៖
* ៩២% នៃអ្នកផ្ទុកមេរោគអេដស៍ ដែលបានដឹងពីស្ថានភាពរបស់ខ្លួន នៅឆ្នាំ២០២៤ (កើនឡើងពី៨៩% ក្នុងឆ្នាំ២០២៣)។
* ១០០% នៃអ្នកផ្ទុកមេរោគអេដស៍ ដែលបានដឹងពីស្ថានភាពរបស់ខ្លួន កំពុងស្ថិតក្នុងការព្យាបាល។
* ៩៨% នៃអ្នកដែលកំពុងព្យាបាល មានបន្ទុកមេរោគអេដស៍កម្រិតទាប។

ទោះបីជាមានភាពជឿនលឿនទាំងនេះក៏ដោយ ក៏បញ្ហាប្រឈមនៅតែមាន។ ការឆ្លងថ្មីនៅតែមានកម្រិតខ្ពស់ក្នុងចំណោមប្រជាជនគន្លឹះៗ រួមមានបុរសដែលរួមភេទជាមួយបុរស អ្នកបំប្លែងភេទ ស្ត្រីក្នុងសេវាកម្សាន្ត និងអ្នកដែលប្រើប្រាស់ ឬចាក់គ្រឿងញៀន។ បច្ចុប្បន្ននេះ ៤៤% នៃករណីឆ្លងមេរោគអេដស៍ថ្មីៗ គឺជាយុវវ័យដែលមានអាយុពី១៥ ទៅ ២៤ឆ្នាំ។ និន្នាការមួយគួរឱ្យព្រួយបារម្ភនេះ បណ្តាលមកពីការថយចុះចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍ នៅក្នុងចំណោមយុវវ័យ។

ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថា «ការឆ្លើយតបនឹងមេរោគអេដស៍ជាតិរបស់យើងត្រូវតែឈរលើសសរស្តម្ភបីគឺ ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ ដែលរំលេចចេញពីគោលការណ៍ណែនាំជាយុទ្ធសាស្ត្រ សំខាន់ៗនៅក្នុងផែនការយុទ្ធសាស្រ្តជាតិលើកទី៦ របស់យើងមានជាអាទិ៍ ការដឹកនាំនៅថ្នាក់ជាតិ និងសហគមន៍ និងភាពជាម្ចាស់ ការតម្រឹមជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងអាទិភាពជាតិ ការធានាចីរភាព កិច្ចសហប្រតិបត្តិពហុវិស័យ អភិក្រមដែលផ្តោតលើមនុស្ស និងសមធម៌ អន្តរាគមន៍ដែលផ្អែកលើភស្តុតាង គណនេយ្យភាព និងតម្លាភាព។ នេះជារបៀបដែលកម្ពុជានឹងឈានទៅសម្រេចគោលដៅក្នុងការបញ្ចប់ជំងឺអេដស៍ ខណៈដែលធានានូវចីររភាពនៃកម្មវិធីមេរោគអេដស៍របស់យើង»។

លោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជាបានកោតសរសើរចំពោះសមិទ្ធផលរបស់កម្ពុជា ខណៈដែលលោកស្រីគូសបញ្ជាក់ឱ្យមានការប្រុងប្រយ័ត្នអំពីផ្លូវឆ្ពោះទៅមុខ ដោយលើកឡើងថា «កំណាត់ផ្លូវចុងក្រោយ ដើម្បីសម្រេចបានគោលដៅនឹងមិនងាយស្រួលនោះទេ ប៉ុន្តែវាស្ថិតនៅលើដៃរបស់កម្ពុជា។ ការធានាចីរភាពដើម្បីបន្ថយផលប៉ះពាល់ នៃការរាលដាលមេរោគអេដស៍ក៏កាន់តែមានសារៈសំខាន់ទៅទៀត។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្តល់សេវាបង្ការមេរោគអេដស៍រួមបញ្ចូលគ្នា នៅគ្រប់កម្រិតនិងគ្រប់វិស័យ និងតាមរយៈការដោះស្រាយឧបសគ្គនានាដែលបណ្តាលមកពីការមាក់ងាយ និងការរើសអើងចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ អ្នករងផលប៉ះពាល់ ឬអ្នកប្រឈមនឹងមេរោគអេដស៍ កម្ពុជាអាចសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួន និងធ្វើជាគំរូសម្រាប់តំបន់ និងពិភពលោក»។

លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសើស្បែក និងកាមរោគ បានកត់សម្គាល់ពីសារៈសំខាន់នៃសន្ទុះ ដែលនាំឱ្យមានការឆ្លើយតបប្រកបដោយចីរភាពថា «វឌ្ឍនភាពដែលយើងឃើញ គឺជាលទ្ធផលនៃការប្ដេជ្ញាចិត្ត និងភាពជាដៃគូដ៏រឹងមាំរបស់កម្ពុជា។ ប៉ុន្តែដើម្បីសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្រ្តជាតិទីប្រាំមួយដែលកំណត់ថា ការឆ្លងថ្មីនៃមេរោគអេដស៍ ធ្លាក់តិចជាង២០០ករណីក្នុងមួយឆ្នាំ នៅឆ្នាំ២០២៨ យើងត្រូវពន្លឿនការបង្ការ ពង្រឹងប្រព័ន្ធទិន្នន័យ និងវិនិយោគបន្ថែមទៀត ដើម្បីឈានទៅធ្វើអន្តរាគមន៍ដល់ប្រជាជនគន្លឹះដែលនៅសេសសល់»។

លទ្ធផលនៃការប៉ាន់ប្រមាណ ការឆ្លងរាលដាលមេរោគអេដស៍ថ្នាក់ជាតិឆ្នាំ២០២៥ បញ្ជាក់សារជាថ្មីអំពីជោគជ័យរបស់កម្ពុជាថា ជាជោគជ័យកម្រិតសកល ខណៈដែលយើងគូសបញ្ជាក់អំពីតម្រូវការកាន់តែខ្លាំង លើសកម្មភាពដែលមានគោលដៅកាន់តែស្រួច។ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីមេរោគអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ផែនទីបង្ហាញផ្លូវច្បាស់លាស់ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង