**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

កម្ពុជា-រុស្ស៊ី ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកកិច្ចការអយ្យការតាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការថ្មី

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី បានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់របស់ខ្លួនយ៉ាងសំខាន់ ជាមួយនឹងការចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៦ ដែលមានគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការស្ថាប័នអយ្យការ និងប្រយុទ្ឋប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែន។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម អ៊ុហ្គ័រ ក្រាស្លូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី។

កិច្ចពិភាក្សានៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្តោតលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខា នាខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងភ្នំឌីវ៉ូស្តុក ដោយបានលើកឡើងនូវបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖

ទី១៖ ការពិភាក្សាតុមូលដែលគ្រោងនឹងរៀបចំនៅសហព័ន្ធរុស្ស៊ីលើប្រធានបទ៖ «រចនាសម្ព័ន្ធភារកិច្ច និងការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី និងមហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ការដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងសកម្មភាពការងាររបស់ស្ថាប័នអយ្យការ។ ទស្សនវិស័យ នៃការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការងាររបស់ស្ថាប័នអយ្យការ»។

ទី២៖ កិច្ចប្រជុំអ្នកជំនាញដែលគ្រោងនឹងរៀបចំនៅព្រះរាជាណាចក្រកម្ពុជាលើប្រធានបទ៖ «តួនាទីរបស់ព្រះរាជ អាជ្ញា/រដ្ឋអាជ្ញាក្នុងការស៊ើបអង្កេត និងការចោទប្រកាន់រាល់បទល្មើសគ្រប់ប្រភេទ រួមទាំងបទល្មើសឆ្លងដែន»។

ទី៣៖ មហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា តំណាងការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី និងសាកលវិទ្យាល័យនៃការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ត្រូវចូលរួមក្នុងសកម្មភាព បណ្តុះបណ្តាល(បាឋកថា) ដែលនឹងរៀបចំឡើងសម្រាប់ព្រះរាជអាជ្ញា/រដ្ឋអាជ្ញានៃរដ្ឋទាំងពីរ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ផ្អែកទៅតាមការព្រមព្រៀងគ្នា។

ទី៤៖ ការផ្លាស់ប្តូរ ការបោះពុម្ពផ្សាយរបស់ស្ថាប័ន ការបោះពុម្ពផ្សាយបែបវិទ្យាសាស្ត្រ និងឯកសារវិធីសាស្ត្រ ទាក់ទងនឹងវិស័យសំខាន់ៗនៃសកម្មភាព ព្រះរាជអាជ្ញា/រដ្ឋអាជ្ញា រវាងស្ថាប័នអយ្យការនៃសហព័ន្ធរុស្ស៊ី និងព្រះរាជាណា ចក្រកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោក អ៊ុហ្គ័រ ក្រាឆ្លូវ (Igor Krasnov) និងប្រតិភូ៖
*បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហ មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា; ការជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា; លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល; លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌; លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ; និងលោកកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ។
*បានអញ្ជើញទៅដាក់កូរ៉េនផ្កា គោរពវិញ្ញាណក្ខន្ឋនៅវិមានឯករាជ្យ និងនៅរូបសំណាក់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតន កោដ្ឋ» ដោយមានការអមដំណើររបស់ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។

ឯកឧត្ដម អ៊ុហ្គ័រ ក្រាឆ្លូវ និងគណៈប្រតិភូ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា នៅល្ងាច ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៥ ដោយមានការជូនដំណើរពីលោក កើត រិទ្ឋ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបក្នុងវិស័យយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង