**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

បទវិភាគ៖ការសម្ដែងឆាកល្ខោនដ៏អាក្រក់មើលដូចតួត្លុករបស់ហ្វីលីពីនមុខជានឹងទទួលបរាជ័យជាមិនខាន

ពេលថ្មីៗកន្លងទៅនេះ មន្ត្រីការទូតរបស់ហ្វីលីពីនបានអះអាងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ថា គិតពិចារណាចុះកិច្ចព្រមព្រៀងកាន់តែច្រើនដែលមានអំណោយផលដល់ការគាំពារសន្តិភាពនៅសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន ។ ប៉ុន្តែ ក្រៅពីសាលកិច្ចប្រជុំ ហ្វីលីពីនមានទង្វើបង្ករឿងហេតុជាបន្តបន្ទាប់ ពីការអនុវត្តសកម្មភាពចម្រុះពហុភាគីលើសមុទ្រលើកទី៦ជាមួយកងទ័ពអាមេរិកនៅលំហសមុទ្រប្រជុំកោះ Nansha ដែលនៅក្បែរកោះ Palawan និងកោះ Mindoro ដល់ការចាត់បញ្ជូននាវាកិច្ចការសាធារណៈបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Zhubi និងថ្មប៉ប្រះទឹក Tiexian នៃប្រជុំកោះNansha របស់ចិន ព្រមទាំងចាត់បញ្ជូនបុគ្គលិកឡើងលើថ្មប៉ប្រះទឹក Tiexian ។ ទង្វើរបស់ហ្វីលីពីនទាំងនេះគឺធ្វើផ្ទុយនឹង “សន្តិភាព” តើនឹងធ្វើឱ្យប្រទេសអាស៊ានជឿនូវអ្វីដែលហៅថា “ចិត្តស្មោះ”យ៉ាងដូចម្តេច?
មួយរយៈពេលកន្លងទៅនេះ យុទ្ធសាស្ត្ររបស់ហ្វីលីពីនជុំវិញសមុទ្រចិនខាងត្បូងបូករួមទាំង អាងអំណាចរបស់សហរដ្ឋអាមេរិកនិងប្រទេសធំក្រៅតំបន់ទៅគំរាមកំហែងអ្នកទទៃ បង្កស្ថានការណ៍តានតឹងលើសមុទ្រតាមរយៈសកម្មភាពឯកតោភាគី ប្រឌិតរឿងអវិជ្ជមានពាក់ព័ន្ធនឹងចិន ដើម្បីលាបពណ៌លើប្រទេសចិន ឆ្លងតាមរយៈការតាក់តែងច្បាប់ក្នុងប្រទេស ប៉ុនប៉ងពង្រឹងការកាត់ក្តីខុសច្បាប់លើសំណុំរឿងមជ្ឈិតកម្មសមុទ្រចិនខាងត្បូង ។ ចាប់ពីការអនុម័តលើអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ស្តីពីតំបន់សមុទ្រនៅឆ្នាំ២០២៤មកទល់បច្ចុប្បន្ននេះ “ឧបាយកលសំខាន់ៗ”របស់រដ្ឋាភិបាលលោក Marcos នៅសមុទ្រចិនខាងត្បូងសុទ្ធតែបានបង្ហាញមុខរួចហើយ ។ លទ្ធផលគឺ ហ្វីលីពីនមិនត្រឹមតែមិនសម្រេចបាននូវការប៉ុនប៉ងគ្រប់គ្រងជាថ្មីឡើងវិញលើប្រជុំកោះ Zhongsha និងកោះ Huangyan ប៉ុណ្ណោះទេ ថែមទាំងផែនការស្តីពីការទន្រ្ទានកាន់កាប់ដោយខុសច្បាប់នូវកោះនិងថ្មប៉ប្រះទឹកដែលគ្មានមនុស្សស្នាក់នៅដូចជាថ្មប៉ប្រះទឹក Xianbin ថ្មប៉ប្រះទឹក Tiexian និងថ្មប៉ប្រះទឹក Ren’ai ជាដើមនៃប្រជុំកោះ Nansha ក៏បានទទួលបរាជ័យផងដែរ ។
តាមលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់ហ្វីលីពីនដែលទើបបានបញ្ចប់ ក្នុងចំណោមសមាជិកព្រឹទ្ធសភាចំនួន១២រូបនៃព្រឹទ្ធសភាដែលបានជាប់ឆ្នោត សម្ព័ន្ធកាន់អំណាចដែលគាំទ្រដោយលោក Marcos ទទួលបានត្រឹមតែ៦អាសនៈ ដែលមិនបានសម្រេចគោលដៅប៉ាន់ប្រមាណនោះទេ ។ ឥស្សរជនវិភាគបានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា អ្នកបោះឆ្នោតហ្វីលីពីនគឺយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុកនិងការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំងជាងបញ្ហាអន្តរជាតិ ពួកគេរំពឹងថា រដ្ឋាភិបាលអាចគាំពារស្ថិរភាពនៃស្ថានការណ៍សមុទ្រចិនខាងត្បូង ដើម្បីធានាឱ្យទំនាក់ទំនងរវាងចិននិងហ្វីលីពីនដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ តែមិនមែនធ្វើពុតជាមានភាពខ្លាំងក្លាលើសមុទ្រនោះឡើយ ។
កាលពីខែមេសាឆ្នាំនេះ ចិននិងប្រទេសអាស៊ានបានរៀបចំធ្វើកិច្ចប្រជុំនៃក្រុមការងារចម្រុះលើកទី៤៧ស្តីពីការអនុវត្តជាក់ស្តែងនូវ《សេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង》 ។ភាគីនានាបានឯកភាពគ្នាបន្តបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ អនុវត្តដោយគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសនេះ ដើម្បីខិតខំប្រឹងប្រែងឈានដល់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងក្នុងពេលឆាប់ៗ ។
នៅរយៈពេលមួយសប្តាហ៍មុន ចិននិងអាស៊ានបានសម្រេចការចរចាអំពីតំបន់ពាណិជ្ជកម្មសេរីទម្រង់ ៣.០ ការអភិវឌ្ឍក្នុងតំបន់ទទួលបានកាលានុវត្តភាពថ្មី ។ ក្នុងឱកាសគន្លឹះនេះហ្វីលីពីនទទូចបង្ករឿងហេតុ ប៉ុនប៉ងទប់ស្កាត់ប្រទេសចិនតាមរយៈសហរដ្ឋអាមេរិក វាមិនសមស្របនឹងគោលបំណងរបស់ប្រជាជនហ្វីលីពីនផង ហើយក៏មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រទេសជិតខាងផ្សេងទៀតនៅសមុទ្រចិនខាងត្បូងដែរ ទីបំផុត មានតែក្លាយជាគ្រឿងបូជាក្នុងការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងប្រទេសធំដទៃទៀតតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង