មនុស្សពីរនាក់បានស្លាប់ និង៩នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារនៅសួនហ្វៃអឺមោនត៍ នៃទីក្រុងហ្វីឡាដេលហ្វ្យ៉ា សហរដ្ឋអាម៉េរិក

វ៉ាស៊ីនតោន៖ នៅថ្ងៃអង្គារទី២៧ ខែឧសភានេះ ប៉ូលិសបានអះអាងថា មនុស្សពីរនាក់បានស្លា.ប់ និង៩នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារនៅសួនហ្វៃអឺមោនត៍ (Fairmount) នៃទីក្រុងហ្វីឡាដេលហ្វ្យ៉ា (Philadelphia) សហរដ្ឋអាម៉េរិក នៅថ្ងៃនៃការចងចាំ (Memorial Day) ឬទិវារំឭកវិញ្ញាណក្ខន្ធដល់យុទ្ធជនយោធាអាម៉េរិក។
អ្នករងរបួសទាំង៩នាក់ នៅក្នុងការបាញ់ប្រហារកាលពីយប់ថ្ងៃចន្ទទី២៦ ខែឧសភា គឺមានសុវត្ថិភាព ប៉ុន្តែសង្វេគណាស់មនុស្ស២នាក់បានស្លាប់។
ប៉ូលិសអះអាងថា ៖«នៅពេលនេះ យើង មិន ទាន់ រក ឃើញ អាវុធ ណា មួយ ដែលប្រើប្រាស់ ដើម្បីបាញ់ប្រហារនៅឡើយទេ។ ហើយជនសង្ស័យ ក៏នៅតែមិនទាន់បានចាប់ខ្លួននោះដែរ។ រឿងនេះ គឺពិតជារន្ធត់ណាស់។ នេះជាទិវារំឭកវិញ្ញានក្ខន្ធយុទ្ធជនយោធា យើងយល់ច្បាស់ពីសារសំខាន់នៃព្រឹត្តិការណ៍នេះ ហើយយើងនឹងស៊ើបអង្កេតរឿងនេះឱ្យបានច្បាស់»។
គួរបញ្ជាក់ថា ទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជនអាម៉េរិក ត្រូវបានប្រារព្ធឡើងកំលុងពេលថ្ងៃឈប់សម្រាកនៅក្នុងសហរដ្ឋអាម៉េរិក ដើម្បីឧទ្ទិសដល់កិត្តិយស និងកាន់ទុក្ខដល់បុគ្គលិកយោធា ដែលបានស្លាប់នៅក្នុងការបំពេញភារកិច្ចជូនជាតិ៕
