**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

អ្នកតាមដានសង្គមបង្ហាញការជឿជាក់ថា ភ្ញៀវទេសចរចិនកាន់តែច្រើននឹងមកលេងនៅកម្ពុជា

ភ្នំពេញ៖ លោកកែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។
លោកកែវ ពិសិដ្ឋលើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើឲ្យចិនចាប់អារម្មណ៍កម្ពុជា នៅឆ្នាំ២០២៥នេះ។ ទី១ ការអញ្ជើញទស្សនកិច្ចមកកាន់កម្ពុជា របស់លោកប្រធានាធិបតី ស៊ី ដែលភាគីទាំង ដំឡើងកម្រិតទំនាក់ទំនងទៅជា «ការកសាងសហគមន៍រួមវាសនា កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» និងទី២ ការណ៍ដែលកម្ពុជានឹងដាក់សម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឲ្យភ្ញៀវទេសចរចិន ចាប់អារម្មណ៍កម្ពុជាខ្លាំង។
លោកបន្ថែមថា ៖ “ កម្ពុជា និងចិនមានមិត្តភាពយូរឆ្នាំ គឺប្រមាណ ២ពាន់ឆ្នាំហើយ តាំងពីជំនាន់នគរទាំង៣ និងនគរភ្នំ ពោលគឺមានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ខ្លាំងក្លា។ អីចឹង ការបង្កើត «ឆ្នាំទេសចរណ៍» គឺជាភស្តុតាងនៃកិច្ចសហការនេះ។ ចិន និងកម្ពុជា ជាពិសេសភាគីចិនផ្ទាល់ សូម្បីតែឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងស្ថាប័នព័ត៌មានចិន បានខិតខំផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាឲ្យប្រជាជនចិនបានស្គាល់ដែរ។”
លោកបន្តថា ចិនគឺជាប្រទេសដែលមានចំណាប់អារម្មណ៍ខ្លាំងលើវប្បធម៌ និងប្រវត្តិសាស្ត្រ។ រីឯកម្ពុជាមានសម្បត្តិដ៏ល្អបំផុត ដូចជាប្រាសាទអង្គរ ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី និងសម្បត្តិវប្បធម៌រូបី និងអរូបីជាច្រើនទៀត ដែលអាចទាក់ទាញទេសចរចិនបានយ៉ាងខ្លាំង។ ការផ្តល់សេវាជាភាសាចិន (រួមមានស្លាកសញ្ញា មគ្គុទេសក៍ទេសចរ និងបញ្ជីម្ហូបអាហារ) ការទទួលទូទាត់តាមកម្មវិធីចិន Alipay, WeChat Pay និងការផ្តល់ទិដ្ឋការឆ្លងដែនងាយស្រួលជាដើម។ មានបណ្តាញជើងយន្តហោះច្រើន ហោះចេញពីចិនមកសៀមរាប ព្រះសីហនុ និងភ្នំពេញ ដែលកំពុងត្រូវបានបង្កើនឡើងវិញ។ ការវិនិយោគក្នុងផ្នែកសណ្ឋាគារ និងសេវាទេសចរណ៍របស់កម្ពុជា ក៏កំពុងរីកចម្រើនផងដែរ។
លោកបញ្ជាក់ថា ៖ “ ដូចយើងដឹងហើយថា ចិនជាប្រទេសដែលមានអ្នកធ្វើដំណើរច្រើនជាងគេក្នុងពិភពលោក។ នៅមុនកូវីដ-១៩ ទេសចរចិនគឺជាក្រុមដ៏ខ្លាំងមួយនៅកម្ពុជា។ នៅឆ្នាំ២០២៥នេះ ខណៈស្ថានភាពសេដ្ឋកិច្ច និងការធ្វើដំណើរត្រឡប់មកវិញ កម្ពុជាមានឱកាសមាសក្នុងការទាក់ទាញពួកគេវិញ។ អីចឹងច្បាស់ណាស់ កម្ពុជាបានត្រៀមខ្លួន ដើម្បីទទួលយកទេសចរចិន តាមយុទ្ធនាការផ្សេងៗ។ ”
ក្នុងនោះដែរ លោកកែវ ពិសិដ្ឋ បានលើកពីយុទ្ធនាការផ្សព្វផ្សាយ (Promotional Campaigns) ដែលជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចរចិន ឲ្យមកកម្ពុជាឆ្នាំ២០២៥ ដែលបានអនុវត្តការផ្សព្វផ្សាយតាមវិធីសាស្ត្រនានាដូចជា៖ ១៖ កម្ពុជាប្រើ WeChat, Weibo, Douyin និង TikTok ជាដើម ដើម្បីផ្សព្វផ្សាយវីដេអូ និងរូបភាពអំពីសម្បត្តិទេសចរណ៍កម្ពុជា។ ការបង្កើតគណនីផ្លូវការរបស់ក្រសួងទេសចរណ៍ ឬភ្នាក់ងារងារសាធារណៈ ដើម្បីបន្តការផ្សព្វផ្សាយជាប្រចាំ។ ការជ្រើសយកអ្នកមានឥទ្ធិពល (influencers) ចិន ដែលធ្លាប់ធ្វើដំណើរមកកម្ពុជា ឬមានអ្នកតាមច្រើន ដើម្បីបង្ហាញបទពិសោធន៍ខ្លួនជាភាសាចិនផងដែរ។ អីចឹង ដូចថ្មីៗនេះ យើងឃើញរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានជួបនឹងអ្នកមានឥទ្ធិពលចិនហើយ។ ២៖ ការចូលរួមពិព័រណ៍ទេសចរណ៍នៅក្នុងប្រទេសចិន ( China International Travel Mart)។ ការរៀបចំកម្មវិធី «ផ្លូវទេសចរកម្ពុជា “Cambodia Tourism Roadshow” » នៅទីក្រុងធំៗដូចជា បេជាំង សៀងហៃ ហុងកុង ជាដើម និងបង្កើតកម្មវិធីផ្សព្វផ្សាយរួម (Joint Marketing Campaign) ជាមួយអង្គភាពទេសចរណ៍ចិន និងក្រុមហ៊ុនទេសចរនៅទីនោះ។ ទាំងអស់នេះ សុទ្ធតែរុញចិត្តចិនចង់មកលេងកម្ពុជា។៣៖ ការផ្សព្វផ្សាយតាមទូរទស្សន៍ក្នុងយន្តហោះ និងគេហទំព័រអាកាសចរណ៍ចិន រួមមាន China Southern, China Eastern, Spring Airlines ជាដើម។ ការបង្កើតកញ្ចប់ទេសចរណ៍ពិសេសជាមួយក្រុមហ៊ុនទេសចរចិន ដោយរួមបញ្ចូលកម្មវិធី «ទស្សនាកម្ពុជាឆ្នាំ២០២៥ “Visit Cambodia Year 2025” ផងដែរ» និង៤៖ ការបង្កើតវីដេអូប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ និងទេសភាពធម្មជាតិជាភាសាចិន ការបោះពុម្ពបណ្ណសារ ឯកសារ ប័ណ្ណឯកស្សិនភាគ (brochure) និងគេហទំព័រព័ត៌មានទេសចរណ៍ជាភាសាចិន ព្រមទាំងការអភិវឌ្ឍកម្មវិធីស្មាតហ្វូន ឬបណ្តាញព័ត៌មានបកប្រែភាសាចិនសម្រាប់ទេសចរ ជាដើម។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ប្រមាណ៨៥ម៉ឺននាក់ កើនឡើង៥៥% ធៀបនឹងឆ្នាំ២០២៣ ហើយសម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ ទេសចរចិន មានចំនួន ជាង៣៨ម៉ឺននាក់ កើនឡើងជិត៤៩%៕

អត្ថបទដែលជាប់ទាក់ទង