**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម

គម្រោងសាងសង់ព្រះវិហារថ្មី នៃវត្តសុទទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងក្រុងកំពង់ចាម ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២២ ឧសភានេះ

ភ្នំពេញ៖ ក្រោយការផ្ដួចផ្ដើម ពីសំណាក់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមគាំទ្រចូលជាបច្ច័យ ពីថ្នាក់ដឹកនាំខេត្ត ជាច្រើនផងនោះ បានធ្វើឲ្យគម្រោងសាងសង់ព្រះវិហារថ្មី នៃវត្តសុទទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងក្រុងកំពង់ចាម ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២៥ នេះ។

ក្នុងពិធីបញ្ចុះបឋមសិលានេះផងដែរមានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក សួស ឡា ប្រធានសាលាដំបូងខេត្ត និងលោកស្រី ញូង ចរិយា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ក្នុងឱកាសនោះថា ព្រះវិហារដ៏ធំស្គឹមស្កៃ ដែលត្រូវស្ថាបនានៅពេលនេះ គឺត្រូវចំណាយពេលវេលាយូរ និងថវិកាច្រើន និងចាត់ទុកជាសំណង់ប្រវត្តិសាស្ត្រ សម្រាប់ក្រុងកំពង់ចាម។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ព្រះវិហារថ្មីនេះត្រូវសាងសង់ពីរជាន់ មានលក្ខណៈប្លែក ប្រើប្រាស់ឲ្យត្រូវនឹង គោលដៅពហុបំណង នៃផ្នែកខាងក្រោម និងផ្នែកខាងលើ ដោយត្រូវរៀបចំនូវទីវត្តអារាមនេះ ឱ្យមានសោភ័ណភាពស្អាត ឱ្យសមស្របទៅហ្នឹង ជាទីសក្ការៈ សម្រាប់ប្រារព្ធពិធីបុណ្យផ្សេងៗ តាមប្រពៃណីរបស់ប្រជាពលរដ្ឋយើងផង និងរៀបចំឲ្យត្រូវតាមបែបទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិមកទស្សនាផងដែរ ។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ទីតាំងវត្តអារាមនេះ មានភូមិសាស្ត្រអំណោយផល ជាប់ដងទន្លេមេគង្គ ស្របជាមួយអាជ្ញាធរខេត្តកំពង់ចាម មានគម្រោងបង្កើតទេសចរណ៍ បែបនាវាចរណ៍ ដែលអាចបម្រើដល់ វិស័យទេសចរណ៍ ជាពិសេសភ្ញៀវបរទេស ដែលពួកគាត់អញ្ជើញ មកពីក្រៅប្រទេសតាមទន្លេមេគង្គ ចូលមកខេត្តកំពង់ចាម បន្ទាប់មកទើបធ្វើការបែងចែកបន្ត ដំណើរទៅតាមគោលដៅទេសចរណ៍ នានានៅក្នុងក្រុង ក៏ដូចជានៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទាំងមូល ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងនេះអាជ្ញាធរខេត្ត ក៏បានជំរុញនូវការរៀបចំក្រុង កំពង់ចាមឲ្យបានស្អាត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងរស់នៅប្រកប ដោយសុខដុមរមនា ដែលជាការលើកកម្ពស់គុណភាពជីវិត និងការរស់នៅប្រកប ដោយសុខសុភមង្គល៕

អត្ថបទដែលជាប់ទាក់ទង