**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ឯកឧត្តម ចាយ បូរិន ស្នើរអគ្គកុងស៊ុលចិនប្រចាំកម្ពុជា ជួយស្នើរសុំអាហារូបករណ៍បន្ថែម ដើម្បីផ្តល់ឱកាសដល់ព្រះមន្រ្តីសង្ឃកម្ពុជាបាននិមន្តទៅសិក្សានៅប្រទេសចិនកាន់តែច្រើន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ ឯកឧត្តម ហ្ស៊ាវ ហៃយ៉ាន(Zhao HaiYan )អគ្គកុងស៊ុលចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង។

ឯកឧត្តម ហ្ស៊ាវ ហៃយ៉ាន អគ្គកុងស៊ុលចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីគោលបំណងសំខាន់ៗមួយចំនួនដូចជា៖
-ពិភាក្សា ផ្លាស់ប្តូរយោបល់ និងពង្រឹងចំណងមិត្តភាព តាមរយៈ វិស័យព្រះពុទ្ធសាសនារវាង ចិន-កម្ពុជា ។
-ការផ្តល់អាហារូបករណ៍ដល់ក្រសួង សម្រាប់ផ្តល់ឲ្យព្រះមន្រ្តីសង្ឃនិមន្តការសិក្សានៅប្រទេសចិន ។
-ការបកប្រែព្រះធម៌ ដែលព្រះមន្រ្តីសង្ឃកម្ពុជានិមន្តទៅផ្សព្វផ្សាយនៅប្រទេសចិន ជាភាសាចិន ជាដើម។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គកុងស៊ុល ក្នុងនាមរដ្ឋាភិបាលចិន សូមថ្លែងអំណរគុណដល់ ឯកឧត្តម រដ្ឋមន្រ្តី ដែលបានដឹកនាំសហការបានយ៉ាងស្និតរមួតជាមួយ រដ្ឋាភិបាលចិនក្នុងវិស័យព្រះពុទ្ធសាសនា បានយ៉ាងទូលំទូលាយ។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ បានក្លាយជាទំនាក់ទំនងការទូតគម្រូ រវាងកម្ពុជា-ចិន ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបានបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឲ្យកាន់តែរឹងមាំថែមទៀត ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ចាក់ផងដែលថា កន្លងមកក្រសួងធម្មការនិងសាសនា យកចិត្តទុកដាក់ និងមានទំនាក់ទំនងយ៉ាងល្អជាមួយនិងវិស័យព្រះពុទ្ធសាសនានៅប្រទេសចិន ពិសេសសម្តេចព្រះសង្ឃចិន តែយកព្រះទ័យទុកដាក់លើការផ្សព្វផ្សាយវិស័យព្រះពុទ្ធសាសនាឲ្យបានកាន់តែទូលំទូលាយ ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានជម្រុញនិងស្នើរដល់ ឯកឧត្តម អគ្គកុងស៊ុល ជួយស្នើរសុំអាហារូបករណ៍បន្ថែម ដើម្បីផ្តល់ឱកាសដល់ព្រះមន្រ្តីសង្ឃកម្ពុជាទាំងពីរគណៈ បាននិមន្តទៅសិក្សានៅប្រទេសចិនបានកាន់តែច្រើន ។បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្រ្តី បានស្នើរដល់ភាគីចិន ក្នុងការជួយពិនិត្យលទ្ធភាព គម្រោងជួសជុលពុទ្ធសាសនបណ្ឌិត្យ ក្រសួងធម្មការនិងសាសនា ដែលមានសភាពប្រះទ្រុឌទ្រោម ឲ្យបានល្អប្រសើរឡើងវិញផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន ក្នុងនាមថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សូមថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងតែជួយដល់រាជរដ្ឋាភិបាលកម្ពុជា លើគ្រប់វិស័យ ក្នុងនាមជាបងប្អូនល្អ នៃកិច្ចសហប្រត្តិការដែកថែប កម្ពុជា-ចិន និងជូនពរឯកឧត្តម គណៈប្រតិភូ និងក្រុមការងារ ជួបតែសុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ចការងារ៕

អត្ថបទដែលជាប់ទាក់ទង