**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយពីនីតិវិធី វិធីសាស្រ្តជូនសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាពទូទាំងប្រទេស ក្នុងបេសកកម្មស្វែងរកអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥

ភ្នំពេញ៖ មកដល់ពេលនេះ សិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី វិធីសាស្រ្តវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នៅតាមតំបន់ចំនួន៤ បានបញ្ចប់ជាស្ថាពរ។

សិក្ខាកាមទាំង៤តំបន់ ទទួលបានការអញ្ជើញចូលរួម ពីសំណាក់រដ្ឋបាលរាជធានី ខេត្តទាំង២៥ អភិបាល និងគណៈអភិបាល គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់រាជធានីខេត្ត ថ្នាក់ ក្រុង ស្រុក ខណ្ឌ មន្ត្រីអប់រំនៃការិយាល័យអប់រំស្រុក មន្ត្រីសុខាភិបាលនៃការិយាល័យស្រុកប្រតិបត្តិ សាលាបឋមសិក្សា និងអនុវិទ្យាល័យ និងមណ្ឌលសុខភាពទូទាំងប្រទេស ព្រមទាំងអ្នកពាក់ព័ន្ធ សរុបចំនួន៤២៥២នាក់។

សិក្ខាសាលាទាំង៤នេះ ធ្វើឡើងដើម្បីធានាឱ្យការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ រក្សាបាននូវការអនុវត្តស្របតាមគោលការណ៍សុក្រឹតភាព សុចរិតភាព និងយុត្តិធម៌ ព្រមទាំងផ្ដល់លទ្ធផលស្របតាមគោលបំណងនៃការជំរុញការកែលម្អ និងលើកកម្ពស់គុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន ដើម្បីវិបុលភាពសង្គមយើងតាមរយៈសេវាសាធារណៈល្អក្នុងវិស័យសំខាន់ទាំង២នេះ ជូនដល់ប្រជាជនរបស់យើង។

សិក្ខាសាលាតំបន់នីមួយៗមានការអញ្ជើញចូលរួមធ្វើបទបង្ហាញណែនាំស្ដីពីគោលការណ៍នានា ក៏ដូចជានីតិវិធីក្នុងដំណើរការអនុវត្តន៍សម្រាប់ការប្រឡងប្រណាំង ក៏ដូចជាការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ បន្ទាប់ពីការធ្វើបទបង្ហាញស្ដីពីប្រធានបទរបស់វាគ្មិននីមួយៗ សិក្ខាកាម មានឱកាសសួរសំណួរពាក់ព័ន្ធជាច្រើនក្នុងវេទិកាសំណួរ-ចម្លើយ។

បេសកកម្មស្វែងរកអង្គភាពផ្តល់សេវាសាធារណៈ តាមរយៈការប្រឡងប្រជែង ជាការការបន្តអនុវត្តស្មារតីអនុក្រឹត្យលេខ៥៤ ដែលបានដាក់ចេញដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៨។ ការដាក់ចេញអនុក្រឹត្យនេះ ដើម្បីផ្ដល់ការលើកទឹកចិត្ត និងសន្ទុះនៃការចូលរួមលើកកម្ពស់គុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋានពីគ្រប់តួអង្គពាក់ព័ន្ធ។

ជារឿយៗ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងនាមប្រធាន គ.វ.ជ. តែងតែបានថ្លែងការអរគុណដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមជំរុញចលនានៃការប្រឡងប្រណាំង ក្នុងន័យចូលរួមលើកកម្ពស់ភាពរីកចម្រើននិងភាពទំនើបស៊ីវិល័យនៃរដ្ឋបាលសាធារណៈរបស់កម្ពុជាក្នុងបរិបទបច្ចុប្បន្ន និងបន្តទៅអនាគត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតីជំរុញគាំទ្រ និងចូលរួមផ្ទាល់ក្នុងចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលកន្លងមកពីគ្រប់ភាគី។

ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដែរថា កម្មវិធីនេះមិនសំដៅលើការឈ្នះនិងចាញ់ ឬការចង់ទទួលបាននូវពានរង្វាន់តែមួយមុខនោះទេ។ គោលដៅសំខាន់ គឺការផ្ដល់នូវសេវាសាធារណៈល្អនៅមូលដ្ឋាន ប្រកបដោយវិជ្ជាជីវៈ ស្របតាមសេចក្ដីត្រូវការជាក់ស្ដែងរបស់ប្រជាជន។ លើសពីនេះ ចលនាប្រឡងប្រណាំង និងវេទិកាពាក់ព័ន្ធនានា បានអនុញ្ញាតឱ្យអង្គភាពនីមួយៗបាន សិក្សារៀនសូត្រ ចែករំលែកបទពិសោធជូនគ្នាទៅវិញទៅមក ដើម្បីយកទៅអភិវឌ្ឍអង្គភាពរៀងៗខ្លួនឱ្យកាន់តែល្អប្រសើរ។

គួររម្លឹកថា សិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី វិធីសាស្រ្តវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ត្រូវបានចែកជា៤តំបន់ផ្សេងៗគ្នា។ សិក្ខាសាលាតំបន់១ ធ្វើឡើងធ្វើឡើងក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៨ និងទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយមានអង្គភាពចូលរួមមកពីខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ សិក្ខាសាលាតំបន់២ ធ្វើឡើងក្នុងខេត្តកំពត នៅថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានអង្គភាពចូលរួមមកពី រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត។ សិក្ខាសាលាតំបន់៣ ធ្វើឡើងក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានអង្គភាពចូលរួមមកពី ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ចំណែកឯសិក្ខាសាលាតំបន់៤ ធ្វើឡើងធ្វើឡើងក្នុងខេត្តសៀមរាប នៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានអង្គភាពចូលរួមមកពី ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង