**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ការដាក់បង្ហាញខ្សែភាពយន្តខ្លីស្តីពី “ស្រូវមិត្តក្រៀល” ដើម្បីចូលរួមអបអរទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) ព្រមជាមួយនឹងការគាំទ្រពីអង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife International) និងមូលនិធិ Mandai Nature នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានដាក់បង្ហាញខ្សែភាពយន្តខ្លីបង្ហាញអំពី “គម្រោងស្រូវមិត្តក្រៀល” ដែលជាគំនិតផ្តួចផ្តើម នៃសកម្មភាពអភិរក្សតាមរយៈការធ្វើកសិកម្មមេត្រីភាពសត្វព្រៃ និងដើម្បីចូលរួមអបអរសាទរ ដល់ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោក ឆ្នាំ២០២៥។

ខ្សែភាពយន្តនេះបង្ហាញពីភាពជោគជ័យ និងបញ្ហាប្រឈមដែលកំពុងកើតមានឡើង ក្នុងការអនុវត្តរបស់គម្រោង ក្នុងរយៈពេល៣ឆ្នាំមកនេះ ជាពិសេសការលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងកិច្ចប្រឹងប្រែងក្នុងការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍រួមទាំងសត្វក្រៀល។

សូមបញ្ជាក់ សត្វក្រៀល (Antigone antigone sharpii) ជាប្រភេទសត្វស្លាបទឹកដ៏ធំនិងស្រស់ស្អាតមួយត្រូវបានគេរកឃើញនៅអាស៊ីអាគ្នេយ៍។ សត្វក្រៀលត្រូវបានប្រជាជននៅអាស៊ីអាគ្នេយ៍ចាត់ទុកជាសត្វដ៏ប្រពៃ ហើយថែមទាំងបានបង្ហាញក្នុងសិល្បៈ និងស្ថាបត្យកម្មតាំងពីសម័យអង្គរមក។ ទោះជាយ៉ាងណា សត្វក្រៀលបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងភូមិភាគអាស៊ីគ្នេយ៍។

បច្ចុប្បន្ន សត្វក្រៀលត្រូវបានចាត់ថ្នាក់ជាសត្វងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់ IUCN។ នៅប្រទេសកម្ពុជា សត្វក្រៀលធ្វើសំបុកនៅខ្ពង់រាបភាគខាងជើង និងខាងកើត និងបម្លាស់ទីមកកាន់តំបន់ដីសណ្តទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម និងតំបន់ទំនាបលិចទឹកទន្លេសាបនៅរដូវមិនបន្តពូជជារៀងរាល់ឆ្នាំ។

យោងតាមលទ្ធផលជំរឿនថ្នាក់ជាតិឆ្នាំ២០២៤ មានសត្វក្រៀលតែចំនួន១៧៨ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រា។ អ្នកស្រាវជ្រាវ បានបង្ហាញឱ្យឃើញពីការធ្លាក់ចុះរបស់សត្វក្រៀលក្នុងកម្រិតដ៏គួរឱ្យព្រួយបារម្ភ ក្នុងរយៈពេលតែជាងមួយទសវត្សរ៍កន្លងទៅនេះ ដោយសារអត្រាការស្លាប់កើនឡើង និងការធ្លាក់ចុះនៃការពងកូនដោយជោគជ័យ។

“គម្រោងស្រូវមិត្តក្រៀល” ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ ដល់ការធ្វើកសិកម្មមេត្រីភាពជីវចម្រុះ ដើម្បីជួយការពារទីជម្រកនិងចំណីអាហាររបស់សត្វក្រៀល ព្រមទាំងពង្រឹងជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមី និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើម។ នៅឆ្នាំ២០២៥ ផ្ទៃដីដាំដុះរបស់គម្រោង បានពង្រីកដល់ជាង១៨៥ ហិកតា។
ជាមួយគ្នានេះ ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោក គឺជាយុទ្ធនាការមួយធ្វើឡើងចំនួនពីរដង នៅខែឧសភានិងខែតុលា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងភាពចាំបាច់ ក្នុងការអភិរក្សសត្វស្លាបទេសន្ដរប្រវេសន៍ និងទីជម្រករបស់ពួកគេ។ ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោកប្រមូលផ្តុំមនុស្ស តំណាងអង្គការនិងអ្នកពាក់ព័ន្ធ នៅជុំវិញពិភពលោក ដើម្បីអបអរទិវានេះ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្កើនការយល់ដឹង ឆ្លើយតបនឹងការគំរាមកំហែង ដែលសត្វស្លាបទាំងនេះបានប្រឈម។ ខ្សែភាពយន្តខ្លីនៃគម្រោងស្រូវមិត្តក្រៀល ត្រូវបានផលិតឡើងដើម្បីអបអរសាទរ ទិវាសត្វស្លាបទេសន្ដរប្រវេសន៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ “ចែករំលែកទីជម្រក ការបង្កើតទីប្រជុំជន និងសហគមន៍មេត្រីភាពសត្វស្លាប”។

លោក ប៊ូ វរសក្ស នាយកប្រតិបត្តិ នៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា “បន្ទាប់ពីសាកល្បងអស់រយៈពេលបីឆ្នាំ លទ្ធផលវិជ្ជមាននៃគម្រោងនេះបានលើកទឹកចិត្តយើងយ៉ាងខ្លាំង។ យើងមានគោលបំណងក្នុងការពង្រីកគម្រោងនេះ ដើម្បីទទួលបានសមិទ្ធផលកាន់តែធំ ក្នុងការអភិរក្សសត្វក្រៀល និងជីវិភាពរបស់សហគមន៍។ សូមសាធារណជនទាំងអស់ចូលរួមទស្សនាខ្សែភាពយន្តដែលផលិតឡើងបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកយើង និងដើម្បីចូលរួមគាំទ្រដល់គម្រោងអភិរក្សនេះឱ្យមាននិរន្តរភាព”។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានថ្លែងអបអរសាទរចំពោះភាពជោគជ័យ នៃគម្រោងស្រូវសត្វក្រៀលនេះ។ ឯកឧត្តមបានបញ្ចាក់ថា ក្រសួងបរិស្ថានបាននិងកំពុងធ្វើការអភិរក្សធនធានធម្មជាតិ ដោយសហការជាមួយដៃគូសហការនានា ជាពិសេសសហគមន៍មូលដ្ឋាន តួយ៉ាងការអភិរក្សសត្វក្រៀល ដែលត្រូវបានគាំទ្រនិងចូលរួមពីសហគមន៍មូលដ្ឋាន។ គម្រោងនេះបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរឡើង ចូលរួមទប់ស្កាត់ការបំពុល កាត់បន្ថយការប្រើប្រាស់ជីគីមី និងផ្តល់ជាប្រភពអាហារបន្ថែម សម្រាប់សត្វក្រៀលផងដែរ។

ឯកឧត្តមបានលើកទឹកចិត្តឱ្យសាធារណជន ចូលរួមបរិភោគអង្ករនៃគម្រោងស្រូវមិត្តសត្វក្រៀល ដើម្បីទទួលបានសុខភាពល្អ ជួយដល់ប្រជាកសិករយើង ក៏ដូចជាចូលរួមការពារនិងអភិរក្សសត្វក្រៀល សម្រាប់កូនចៅតជំនាន់។

សាធារណជនអាចទស្សនាខ្សែភាពយន្តខ្លីរបស់ “គម្រោងស្រូវមិត្តក្រៀល” ដែលមានភ្ជាប់ជូនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង