គយណែនាំដល់គ្រប់អង្គភាពគយ និងរដ្ឋាករពាក់ព័ន្ធទាំងអស់ ទប់ស្កាត់ការនាំចូលដោយខុសច្បាប់សត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របីពីប្រទេសថៃ តាមមាត់ច្រកនានា ដើម្បីទប់ស្កាត់ការឆ្លងជំងឺឈាមខ្មៅមកកម្ពុជា

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំ ដល់គ្រប់អង្គភាពគយ និងរដ្ឋាករពាក់ព័ន្ធទាំងអស់ ទប់ស្កាត់ ការប៉ុនប៉ងលួចនាំចូល ដោយខុសច្បាប់នូវសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របីពីប្រទេសថៃ តាមមាត់ច្រកនានា ជាពិសេសតាមច្រករបៀង ក្នុងមូលដ្ឋានភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ (ពិសធ្យូង) ចូលមកកម្ពុជា៕

