សម្តេចធិបតី៖ សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ បើមានសុខភាពល្អគឺជាធនធាន ប៉ុន្ដែបើមានជំងឺសុខភាពមិនល្អ គឺជាបន្ទុកក្នុងគ្រួសារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ សុខភាពគឺជាគោលសំខាន់ បើមានសុខភាពល្អគឺជាធនធាន ប៉ុន្ដែបើមានជំងឺ សុខភាពមិនល្អ គឺជាបន្ទុកក្នុងគ្រួសារ។
ក្នុងឳកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដូច្នេះទើបក្នុងរយៈពេលជិត២០ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានកសាងនូវសមត្ថផលសុខាភិបាល និងដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់សុខុមាលភាពសុខភាពដល់ពលរដ្ឋ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្ថែមថា ការយកចិត្តទុកដាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ មិនត្រឹមតែគិតគូទៅលើការព្យាបាលប៉ុណ្ណោះទេ ប៉ុន្ដែត្រូវគិតគូទៅដល់ការបង្កា ការពារ កុំឱ្យកើតមានឡើង ជាពិសេសជំងឺដែលពាក់ព័ន្ធទៅនឹងបរិស្ថានជុំវិញ គឺយើងចាំបាច់រួមគ្នាដើម្បីការពារ៕

