សម្តេចធិបតី៖ ព័ត៌មានដែលល្អ និងមានអ្នកចូលចិត្តច្រើន គឺជាព័ត៌មានដែល ប្លែក ពិត លឿន សុក្រឹត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ព័ត៌មានដែលល្អ និងមានអ្នកចូលចិត្តច្រើន គឺជាព័ត៌មានដែល ប្លែក ពិត លឿន សុក្រឹត
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេសលើកទី៧ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នាទប់ស្កាត់នូវព័ត៌ មានក្លែងក្លាយឲ្យខាងតែបាន ខណៈផ្សព្វផ្សាយព័ត៌ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈនោះ នឹងមិនបាត់បង់នូវទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋនោះឡើយ។
ជាមួយគ្នានេះសម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងរដ្ឋ និងឯកជន ដែលបានចុះផ្សាយព័ត៌មានស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានយកដំណឹងពីបញ្ហាប្រជាពលរដ្ឋប្រាប់ដល់រាជរដ្ឋាភិបាល៕

