**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)

អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹមចុងខែមេសា២០២៥ រោងចក្រសហគ្រាសកើនដល់ជាង៤ម៉ឺន៥ពាន់ ខណៈឱកាសការងារមានរាប់ម៉ឺនកន្លែង

ភ្នំពេញ៖ គិតត្រឹមចុងខែមេសា ឆ្នាំ២០២៥នេះ ចំនួនរោងចក្រ សហគ្រាសនៅកម្ពុជាបានកើនដល់៤៥ ៣៧៣ សហគ្រាស ដែលបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២ ខែឧសភានេះ។

ឯកឧត្តមបញ្ជាក់ថា៖«រោងចក្រសហគ្រាសនៅកម្ពុជាយើងគិតត្រឹមថ្ងៃទី២៥ ខែមេសានេះ បានកើនឡើងពីចំនួន ៤៤ ៧៩៨ សហគ្រាសក្នុងឆ្នាំ២០២៤ ដល់ចំនួន ៤៥ ៣៧៣ សហគ្រាស មានន័យថារោងចក្រសហគ្រាសយើងមានការកើនឡើងចំនួន៥៧៥សហគ្រាស»។

ទន្ទឹមនឹងការកើនឡើងចំនួនរោងចក្រសហគ្រាសនេះបានផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋប្រមាណជាង៦ម៉ឺននាក់មានការងារធ្វើ។ មិនតែប៉ុណ្នោះ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងការងារ តែងតែយកចិត្តទុកដាក់ ផ្តល់តម្លៃ លើកកម្ពស់សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ផ្សេងៗ ទាំងអ្នកធ្វើការក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ធ្វើយ៉ាងណាធានាឱ្យបាននូវឱកាសស្មើៗគ្នា ការងារសមរម្យ លក្ខខណ្ឌការងារ និងប្រាក់ឈ្នួលសមរម្យ ទំនាក់ទំនងវិជ្ជាជីវៈល្អ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មើលឃើញថា កំណើនរោចក្រសហគ្រាសជាង៥០០សហគ្រាស ដែលបានដំណើរការបន្ថែមទៀតនៅកម្ពុជានេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យការងារនៅកម្ពុជា។ ទន្ទឹមនេះ ក៏បង្ហាញថា អ្នកវិនិយោគទុកចិត្តលើកត្តាសុខសន្តិភាពពេញលេញ និងបរិយាកាសវិនិយោគមានអំណោយផលល្អ។

លោកថ្លែងថា៖«ប្រទេសកម្ពុជាអនុវត្តបានយ៉ាងត្រឹមត្រូវចំពោះអនុសញ្ញាអន្តរជាតិខាងការងារ បទដ្ឋានការងារអន្តរជាតិនានាដែលអង្គការអន្តរជាតិខាងការងារគាត់តម្រូវទៅដល់ប្រទេសដែលជាសមាជិកត្រូវតែអនុវត្ត ហើយកម្ពុជាបានអនុវត្តបានយ៉ាងល្អប្រសើរទើបមានការទាក់ទាញអ្នកវិនិយោគជាពិសេសម្ចាស់ម៉ាកល្បីៗ»។

ទន្ទឹមនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានសាទរចំពោះកំណើនយ៉ាងសម្បើមនូវចំនួនរោងចក្រសហគ្រាសនៅដើមឆ្នាំ២០២៥នេះ ដែលសបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំធ្វើយ៉ាងណាឱ្យមានការទុកចិត្តពីអ្នកវិនិយោគទាំងអស់។ ហើយអ្វីដែលជាទំនុកចិត្តអ្នកវិនិយោគគឺការជឿជាក់លើកត្តាសុខសន្តិភាពស្ថេរភាពនៅកម្ពុជា។

លោកថ្លែងថា៖«នេះជាអ្វីដែលយើងបានឃើញអំពីប្រទេសដែលពោរពេញទៅដោយសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយល្អ ទើបធ្វើឱ្យបណ្តាអ្នកវិនិយោគមិនថាជនជាតិចិន ជប៉ុន កូរ៉េ អឺរ៉ុប អីផ្សេងៗគឺ បានកំពុងយកកម្ពុជា ធ្វើជាគោលដៅមួយក្នុងការជំរុញការផលិតការនាំចេញផ្សេង ទាក់ទងវិស័យឧស្សាហកម្មកាត់ដេរ ដំឡើងគ្រឿងបង្គំ គ្រឿងរថយន្តផ្សេង»។

ពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិមុន ក៏ដូចជាអាណត្តិថ្មីនេះ តែងធ្វើការទាក់ទាញអ្នកវិនិយោគថ្មីៗ ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋាភិបាលតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត លើកកម្ពស់លក្ខខណ្ឌការងារ ដំឡើងប្រាក់ឈ្នួល និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង