រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាពដូចខាងក្រោម៖
-បញ្ជាការដ្ឋានទ័ពអាកាស ចំនួន ១០០នាក់
-កងឯកភាព ចំណុះឱ្យបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន ១៥០នាក់
-មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ ចំណុះមូលដ្ឋានសមុទ្ររាម ចំនួន ៣០នាក់
-វិទ្យាស្ថានសេនាធិការ ចំនួន ២០នាក់ ៕