**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

គប់ទឹកប៉ាតម្សៅតាមផ្លូវ ប្រយ័ត្នជ្រុលដៃក្លាយជាក្មេងទំនើង!

ភ្នំពេញ៖ នៅពេលតាមបណ្ដាមូលដ្ឋានមួយចំនួនជាពិសេសទីប្រជុំជន ក្នុងនោះក៏មាននៅរាជធានីភ្នំពេញ យុវជនជាបន្តបន្ទាប់បានចាប់ផ្ដើមលេងគប់ទឹក ប៉ាតម្សៅដែលជាសកម្មភាពពុំគួរគប្បី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតចូលមកនោះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់ក្រុមយុវវ័យទាំងនោះ ឱ្យប្រយ័ត្ន៣ គឺ ក្នុងពេល និងក្រោយពេលចូលឆ្នាំ កុំធ្វើសកម្មភាពជ្រុលហេតុនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសូមប្រយ័ត្នសកម្មភាពមួយចំនួនដែលអាចក្លាយខ្លួនជាក្មេងទំនើង ក្មេងទំនើងដែលនឹងត្រូវបានចាប់បញ្ជូនខ្លួនទៅតុលាការផ្តន្ទាទោស និងប្រឈមនឹងការជាប់ពន្ធនាគារ។

លោក ទូច សុឃៈ បានផ្ញើសារក្រើនរម្លឹកទៅដល់ក្រុមយុវវ័យទាំងនោះឱ្យប្រយ័ត្ន៣យ៉ាង រួមមាន ប្រយ័ត្នទី១ ប្រយ័ត្នមិនបានចូលឆ្នាំ ប្រយ័ត្នទី២ ប្រយ័ត្នចូលឆ្នាំមិនចប់ និងប្រយ័ត្នទី៣ ប្រយ័ត្នចូលឆ្នាំហើយចូលការិយាល័យនគរបាលព្រហ្មទណ្ឌ (CID)។

លោកបន្តថា ប្រយ័ត្នទី១ ប្រយ័ត្នមិនបានចូលឆ្នាំ យុវជន ឬយុវវ័យសូមកុំប្រព្រឹត្តអំពើល្មើស ឬបទល្មើស ឬបង្ករឿងដែលចូលទៅក្នុងរឿងព្រហ្មទណ្ឌ ដូចជាករណី បង្កហិង្សា កាប់បំផ្លាញទ្រព្យសម្បត្តិ ការលួច ឆក់ ប្លន់ សេពគ្រឿងញៀន ជួញដូរគ្រឿងញៀន ការដាក់អាវុធ ឬឧបករណ៍ដែលនាំឱ្យគ្រោះថ្នាក់ សកម្មភាពទាំងនេះហើយដែលនគរបាលព្រហ្មទណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់។

លោកបន្ថែមថា ជាទូទៅពិធីបុណ្យចូលឆ្នាំមានរយៈពេល៣ថ្ងៃ ក៏ប៉ុន្តែនៅតាមតំបន់និគម ដទៃទៀតអាចអូសបន្លាយរហូតទៅដល់៥ថ្ងៃ។ ដូចនេះប្រយ័ត្នទី២នេះគឺ ប្រយ័ត្នចូលឆ្នាំមិនចប់ មានន័យថាពេលចូលឆ្នាំបងប្អូន យុវវ័យ យុវជនទាំងអស់កុំប្រព្រឹត្តបទល្មើស កុំបើកបរប្រណាំងប្រជែង បង្កើតជាបក្ខជាពួក កុំបង្ហោះម៉ូតូពេលចូលឆ្នាំ និងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងពេលចូលឆ្នាំផងដែរ។ ប្រយ័ត្នចុងក្រោយ គឺប្រយ័ត្នចូលឆ្នាំហើយចូលការិយាល័យនគរបាលព្រហ្មទណ្ឌ មានន័យថា ចូលឆ្នាំចប់រាល់ការល្បែងផ្សេងៗគឺត្រូវបញ្ចប់ ជាពិសេសការប៉ាតម្សៅ ជះទឹកតែម្ដង។ ប្រសិនបើហួសរយៈពេលនៃពិធីបុណ្យចូលឆ្នាំហើយយើងនៅតែប្រព្រឹត្តទៀត នោះនគរបាលព្រហ្មទណ្ឌនឹងចាត់នីតិវិធីតាមផ្លូវច្បាប់ ។

លោកក៏បានទទូចឱ្យក្រុមយុវជនដែលចង់ជួបជុំលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់នោះ គប្បីលេងល្បែងប្រជាប្រិយខ្មែរ និងលេងអ្វីដែលមិនធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូរអ្នកដទៃ ឬឆ្លៀតឱកាសបៀតបៀនអ្នកដទៃ ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

លោកបញ្ជាក់ថា ប្រសិនបើមានក្រុមយុវជនទាំងអស់នោះ ធ្វើសកម្មភាពជ្រុលហួសដែនកំណត់ច្បាប់ ពួកគេអាចនឹងឋិតក្នុងពន្ធនាគារស្របពេលដែលយុវជនផ្សេងទៀតកំពុងលេងកម្សាន្តសប្បាយតាមប្រពៃណី ទំនៀមទម្លាប់ និងប្រកដបដោយភាពថ្លៃថ្នូរនោះ គឺលេងសប្បាយរហូតដល់ពេលចូលឆ្នាំថ្មី។

លោកបន្ថែមទៀតថា អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការចំពោះប្អូនៗ យុវវ័យ ឬបុគ្គលណាដែលប្រព្រឹត្តខុសនឹងច្បាប់ ក្នុងនោះ សមត្ថកិច្ចក្នុងក្របខណ្ឌក្រសួងមហាផ្ទៃបានរៀបចំនូវផែនការរួចជាស្រេច តាំងពីថ្នាក់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋានក្រុង ស្រុក ខណ្ឌ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងបូករួមនឹងកម្លាំងថ្នាក់ជាតិបន្ថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រៀបចំលំហូរចរាចរណ៍ផ្សេងៗ និងដើម្បីអន្តរាគមន៍ បង្ការជាបន្ទាន់ក្នុងករណីបុគ្គលណាល្មើសនឹងច្បាប់ដែលធ្វើឱ្យប៉ះពាល់វិធីបុណ្យជាតិ និងសន្តិសុខជាតិ។

លោកក៏បានអំពាវនាវជាថ្មីម្ដងទៀត ឱ្យយុវជនទាំងអស់បើកបរឱ្យបានត្រឹមត្រូវ កុំវ៉ាជែង កុំបង្ហោះ មានកញ្ចក់ ពាក់មួកសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ សិក្សាស្វែងយល់ពីច្បាប់ចរាចរណ៍ និងបើមានជួបជុំលេងកម្សាន្តនៅតាមបណ្ដាគ្រឹះស្ថានរដ្ឋ និងឯកជនសូមឱ្យលេងឋិតក្នុងស្ថានភាពដែលអាចទទួលយកបាន និងប្រកាន់ខ្ជាប់ដោយក្រមសីលធម៌ សុជីវធម៌ និងការយោគយល់ អធ្យាស្រ័យឱ្យគ្នាទោវិញទៅមក នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់៕

អត្ថបទដែលជាប់ទាក់ទង