**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក

កូរ៉េខាងត្បូង កំពុងទប់ស្កាត់ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍

សេអ៊ូល៖ កូរ៉េខាងត្បូងកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ចំនួនអ្នកស្លាប់នៅក្នុងភ្លើងឆេះព្រៃដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅទូទាំងតំបន់ភាគអាគ្នេយ៍របស់ប្រទេស បានកើនឡើងដល់ ២៤នាក់។

ភ្លើងឆេះព្រៃដ៏សាហាវបានរីករាលដាលយ៉ាងឆាប់រហ័ស ហើយបានបង្ខំមនុស្សជាង ២៧.០០០នាក់ជម្លៀសចេញពីផ្ទះរបស់ពួកគេ។ ភ្លើងឆេះដែលបណ្តាលមកពីខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួតបានឆាបឆេះសង្កាត់ទាំងមូល សាលារៀនបិទទ្វារ និងបង្ខំឱ្យអាជ្ញាធរផ្ទេរអ្នកទោសរាប់រយនាក់ចេញពីពន្ធនាគារ។

ប្រធានាធិបតីស្តីទី លោក ហាន ដុកសូ  និយាយថា ភ្លើងឆេះគឺអាក្រក់បំផុតដែលប្រទេសបានជួបប្រទះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងបណ្តាលឱ្យមានការខូចខាតដែលមិនធ្លាប់មានពីមុនមក។ លោកបន្តថា៖«យើងកំពុងដាក់ពង្រាយបុគ្គលិក និងឧបករណ៍ដែលមានទាំងអស់ ដើម្បីឆ្លើយតបទៅនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន ប៉ុន្តែស្ថានការណ៍មិនល្អទេ!  ខណៈយោធាសហរដ្ឋអាម៉េរិកនៅក្នុងប្រទេសកូរ៉េ ក៏កំពុងជួយផងដែរ»។

សេវា​ព្រៃឈើ​កូរ៉េ ​​បង្ហាញ​ថា មនុស្ស​២៤នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​ស្លាប់​ ​ក្នុង​គ្រោះថ្នាក់​នេះ​។ លោក ស៊ុន ឆាងហូ មន្ត្រីប៉ូលិសក្នុងតំបន់បាននិយាយថា អ្នកស្លាប់ភាគច្រើនជាមនុស្សចាស់ក្នុងវ័យ៦០ និង៧០ឆ្នាំ។ សេវាព្រៃឈើ ក៏បានបញ្ជាក់ផងដែរថា ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿងរបស់ខ្លួនបានធ្លាក់ ខណៈព្យាយាមពន្លត់ភ្លើង ហើយអ្នកបើកបរបានបាត់បង់ជីវិត។ កូរ៉េខាងត្បូង ពឹងផ្អែកលើឧទ្ធម្ភាគចក្រ ដើម្បីដោះស្រាយភ្លើងឆេះព្រៃស្ថិតនៅតំបន់ភ្នំ ដោយឧបទ្ទវហេតុនេះនាំទៅដល់ការចុះចតជាបន្ទាន់នៃឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ។

លោក លី យ៉ុងឌូ អ្នកជំនាញខាងគ្រោះមហន្តរាយព្រៃឈើនៅវិទ្យាស្ថានជាតិវិទ្យាសាស្ត្រព្រៃឈើនិយាយថា អណ្តាតភ្លើងនៅទីក្រុងអ៊ូអ៊ិសឹង ត្រូវបានពន្លត់តែ៦៨ភាគរយប៉ុណ្ណោះ តែវារីករាលដាលកាន់តែធ្ងន់ធ្ងរដោយខ្យល់បក់ខ្លាំង ធ្វើឱ្យអណ្តាតភ្លើងនេះមានទំហំ និងល្បឿនមិននឹកស្មានដល់។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖«យើងត្រូវតែទទួលស្គាល់ថា ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនឹងកើនឡើង ហើយយើងត្រូវការធនធាន និងកម្លាំងមនុស្សដែលត្រូវបានបណ្តុះបណ្តាលបន្ថែមទៀត»។

ទីភ្នាក់ងារអាកាសធាតុបានព្យាករថា នឹងមានភ្លៀងធ្លាក់ពាសពេញប្រទេសនៅថ្ងៃព្រហស្បតិ៍នេះ ទោះបីជាមានការរំពឹងទុកត្រឹមតែពី៥ទៅ១០មីលីម៉ែត្រនៅក្នុងតំបន់ដែលរងគ្រោះដោយភ្លើងក៏ដោយ។ អ្នកពន្លត់អគ្គិភ័យជាង១ម៉ឺននាក់កំពុងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ចំនួនបួនដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធ រួមទាំងមន្រ្តីប៉ូលិស និងអង្គភាពយោធារាប់រយនាក់ ខណៈឧទ្ធម្ភាគចក្រចំនួន៨៧គ្រឿងកំពុងត្រូវបានប្រើប្រាស់។

គួររំឭកថា ភ្លើងបានចាប់ផ្តើមឆាបឆេះកាលពីចុងសប្តាហ៍មុន ហើយកំពុងគំរាមកំហែងដល់តំបន់បេតិកភណ្ឌពិភពលោកជាច្រើនរបស់អង្គការយូណេស្កូ ខណៈអាជ្ញាធរបានបាញ់ថ្នាំការពារភ្លើង ដើម្បីព្យាយាមការពារទ្រព្យសម្បត្តិទាំងនោះ។ អណ្ដាតភ្លើង​បាន​ឆាបឆេះ​ប្រាសាទហ្គូនសា ដែល​ត្រូវ​បាន​សាងសង់​ក្នុង​ឆ្នាំ៦៨១។ រដ្ឋាភិបាលបានកំណត់តំបន់រងផលប៉ះពាល់ជាតំបន់គ្រោះមហន្តរាយពិសេស ហើយថា ភ្លើងបានបំផ្លាញផ្ទៃដីជាង ១៥០០០ហិកតា។

អត្ថបទដែលជាប់ទាក់ទង