**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ឯកឧត្តម គួច ចំរើន អនុញ្ញាឱ្យក្រុមការងារ E-School Cambodia ធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាតាម Online App E-School Cambodia និងថ្នាក់បង្រៀនកុំព្យូទ័រដោយឥតគិតថ្លៃ ក្នុងក្របខណ្ឌខេត្តកណ្តាល

ភ្នំពេញ៖ រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននុញ្ញាឱ្យក្រុមការងារE-School Cambodia ជំនួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាតាម Online App E-School Cambodia និងថ្នាក់បង្រៀនកុំព្យូទ័រដោយឥតគិតថ្លៃ ក្នុងក្របខណ្ឌខេត្តកណ្តាល។

ក្នុងជំនួបសម្ដែងការគួរសម និងធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាតាម Online App E-School Cambodia លោក ឈន ឈុនឡេង ស្ថាបនិក E-School Cambodia បានឱ្យដឹងថា៖ ដើម្បីគាំទ្រនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលពិសេសគឺបង្កើតនូវធនធានមនុស្សឌីជីថល E-School Cambodia បានជម្រុញការស្វ័យសិក្សានៅផ្ទះ តាមរយៈ Online ជាមួយ App E-School Cambodia ដោយបន្ថែមទៅលើចំណេះដឹង Digital ដែល E-School Cambodia មានរៀបចំជាកម្មវិធីបង្រៀន Computer កម្រឹតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយចង់ផ្សាភ្ជាប់យុវជនទៅនឹងបច្ចេកវិជ្ជា ជម្រុញអោយយុវជនស្រលាញ់ការសិក្សាបច្ចេកវិជ្ជា និងសង្ឃឹមថាយុវជនអាចបង្កើតស្នាដៃផ្សេងៗពីចំណេះដឹង Digital ដើម្បីឈានដល់ការរៀបចំពិពណ៌នាខាងមុខ។

ក្នុងឱកាសនោះដែរ លោក ឈន ឈុនឡេង បានសំណូមពរដល់អាជ្ញាធរខេត្ត ពិសេសមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល ស្នើឱ្យមានកិច្ចសហការ ធ្វើយ៉ាងណាឱ្យមានការចុះឈ្មោះតាមរយៈ App E-School Cambodia ឱ្យបានច្រើន និងសូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមយុវជនស្ម័គ្រចិត្តផ្នែកព័ត៌មានវិទ្យារបស់ E-School Cambodia ដើម្បីទៅបង្រៀនបច្ចេកវិជ្ជាព័ត៌មានវិទ្យា ដល់សាលាឃុំគោលដៅផងដែរ។

មានប្រសាសន៍ក្នុងឱកាសជួបសំដែងការគួរសមនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្ដែងនូវការស្វាគមន៍ ចំពោះក្រុមការងារ E-School Cambodia ដែលបានមកធ្វើបទបង្ហាញ កម្មវិធីសិក្សាតាម Online App E-School Cambodia និងថ្នាក់បង្រៀនកុំព្យូទ័រឥតគិតថ្លៃ។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្ទីរព័ត៌មានខេត្ត ត្រូវធ្វើការផ្សព្វផ្សាយទៅតាមសាលារៀន តាមរយៈបណ្ដាញរបស់យុវជន មានដូចជា សសយក យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយរិទ្ធ និងតាមវិទ្យាល័យនីមួយៗ ដើម្បីចូលចុះឈ្មោះ ក្នុងការរៀនដោយឥតគិតថ្លៃ តាមរយៈ App E-School Cambodia ឱ្យបានច្រើន ៕

អត្ថបទដែលជាប់ទាក់ទង