**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម

អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ

ខេត្តព្រៃវែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់រោងម៉ាស៊ីនស្រូវទូទាំងប្រទេសឲ្យបង្កើនការប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដោយរៀបចំប្រព័ន្ធការពារសុវត្ថិភាព និងទិញធានារ៉ាប់រងអគ្គីភ័យបន្ថែម ដើម្បីទ្រព្យសម្បត្តិទាំងមូលតែម្តង។

ឯកឧត្តមបណ្ឌិតប្រតិភូ បានអំពាវនាវដូច្នេះ ក្នុងឱកាសឆ្លៀតពេលថ្ងៃឈប់សម្រាក អញ្ជើញដឹកនាំសហការីចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវមួយកន្លែង ក្នុងខេត្តព្រៃវែង ដែលត្រូវអគ្គិភ័យឆាបឆេះ កាលពីល្ងាចម្សិលមិញ។

ក្រោយពីបានពិនិត្យមើលទំហំខូចខាតជាក់ស្តែង និងពិនិត្យមើលទីតាំងបង្កើតប្រព័ន្ធការពារសុវត្ថិភាពរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ បានគិតដល់ហានិភ័យជាយថាហេតុអាចកើតមាននៅក្នុងរដូវក្តៅបំផុតរបស់កម្ជុជា គឺនៅខែមេសាខាងមុខនេះ ដែលងាយស្រួលកើតមានគ្រោះអគ្គិភ័យ។ ដូច្នេះម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់ ដោយរៀបចំប្រព័ន្ធទឹកសម្រាប់បាញ់ពន្លត់អគ្គិភ័យនៅក្នុងបរិវេណរោងម៉ាស៊ីន ជាពិសេសត្រូវលែលកទិញធានារ៉ាប់រងការពារទ្រព្យរបស់ខ្លួន។

រោងម៉ាស៊ីនកិនស្រូវ ដែលត្រូវអគ្គិភ័យឆាបឆេះនេះ ស្ថិតនៅភូមិក្រចាប់ ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលជាកម្មសិទ្ធិរបស់លោក ឈិត ប៊ុនថន និងជាឃ្លាំងស្តុកស្រូវ និងជាឡសម្ងួតស្រូវដ៏ធំមួយ ក្នុងគម្រោងពិសេសរបស់រាជរដ្ឋាភិបាល នៅក្នុងខេត្តព្រៃវែង។

ឯកឧត្តមបណ្ឌិតប្រតិភូ បានណែនាំឱ្យលោក ឈិត ប៊ុនថន ត្រូវរៀបចំប្រព័ន្ធបូមទឹកភ្ជាប់ទៅអាងស្តុកទឹកនៅក្បែរនេះស្រាប់ សម្រាប់បាញ់ទឹកពន្លត់អគ្គីភ័យដោយខ្លួនឯង។ ជាពិសេស រោងម៉ាស៊ីនកិនស្រូវនេះ គួរទិញធានារ៉ាប់រងថែមទៀត ក្រៅតែពីធានារ៉ាប់សម្រាប់ការពារទំនិញក្នុងស្តុក គឺត្រូវទិញសម្រាប់ការពារទ្រព្យសម្បត្តិរបស់រោងម៉ាស៊ីនកិនស្រូវទាំងមូលតែម្តង។

ឯកឧត្តមបណ្ឌិតប្រតិភូ បានសម្តែងការសោកស្តាយចំពោះការខូចខាតនេះ ហើយបានណែនាំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ត្រូវបង្កើនការប្រុងប្រយ័ត្នថែមទៀត ជាពិសេសត្រូវរៀបចំប្រព័ន្ធសុវត្ថិភាព ស្វ័យប្រវត្តិ ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន។

លោក ឈិត ប៊ុនថត បានជម្រាបជូនឯកឧត្តមបណ្ឌិតប្រតិភូ និងសហការី ឱ្យបានជ្រាបថា អគ្គិភ័យបង្កឡើងដោយទុស្សេចរន្តអគ្គីសនី នៅត្រង់ចំណុចទូបែងចែកភ្លើងនៅក្នុងរោងម៉ាស៊ីន ដែលផ្ទុះចេញជាផ្កាភ្លើងទៅប៉ះផ្ទាំងអ៊ីសូឡង់ការពារកម្តៅនៅជាប់ដំបូលស័ង្កសី បណ្តាលឱ្យឆាបឆេះយ៉ាងលឿនតែម្តង។

លោកបានរៀបរាប់ថា កម្ទេចភ្លើងឆេះបន្ទះអ៊ីសូឡង់ បានធ្លាក់ពីលើដំបូលមកឆេះបាវច្រកស្រូវ និងបាវច្រកអង្ករ នៅខាងក្រោមថែមទៀត ប៉ុន្តែមិនបានឆេះរាលដាលធ្ងន់ធ្ងរពេកឡើយ។ ម្យ៉ាងទៀត ដោយសារក្រុមរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកស្វាយអន្ទរ ដែលនៅក្បែរទីតាំងស្រាប់ បានចេញមកអន្តរាគមន៍ទាន់ពេលវេលា។

លោក ឈិត ប៊ុនថន បានបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យ១៦គ្រឿងបានចេញមកអន្តរាគមន៍ ប៉ុន្តែអគ្គិភ័យបានរលត់ទាំងស្រុងក្រោយបាញ់ពន្លត់អស់ទឹកតែបួនឡានប៉ុណ្ណោះ។

ក្រៅពីសម្តែងសេចក្តីសោកស្តាយ និងក្តីខ្វាយខ្វល់ដោយសារគ្រោះអគ្គិភ័យនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានណែនាំឱ្យលោក ឈិត ប៊ុនថន គួររៀបប្រព័ន្ធអគ្គីសនីឡើងវិញ និងដូរទីតាំងទូបែងចែកថាមពលឱ្យនៅខាងក្រៅរោងម៉ាស៊ីនកិនស្រូវ ដើម្បីចៀសវៀងគ្រោះថ្នាក់កើតឡើងជាយថាហេតុម្តងទៀត។

បន្ថែមលើការណែនាំដល់ម្ចាស់រោងម៉ាស៊ីន ឱ្យបង្កើនការប្រុងប្រយ័ត្នទុកជាមុន ឯកឧត្តមបណ្ឌិតប្រតិភូ បានអំពាវដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំប្រព័ន្ធពន្លត់អគ្គិភ័យនៅក្នុងរោងម៉ាស៊ីន ដែលមានសមត្ថភាពពន្លត់ភ្លើងបានយ៉ាងឆាប់រហ័ស ព្រមទាំងទិញធានារ៉ាប់រងបន្ថែមទៀត ដើម្បីការពារទ្រព្យសម្បត្តិរោងម៉ាស៊ីន ឱ្យរួចផុតពីគោះថ្នាក់ផ្សេងៗ ជាពិសេសត្រូវរៀបចំប្រព័ន្ធការពារអគ្គីភ័យផ្ទាល់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង