**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ធនាគារកណ្តាលថៃ ថា ដំណោះស្រាយសម្រាប់បញ្ហាបំណុលគ្រួសារខ្ពស់របស់ប្រទេស ត្រូវតែធានាឱ្យមានវិន័យហិរញ្ញវត្ថុល្អ

បាងកក៖ ធនាគារកណ្តាលថៃ បានឱ្យដឹងកាលពីថ្ងៃពុធថា ដំណោះស្រាយសម្រាប់បញ្ហាបំណុលគ្រួសារខ្ពស់ របស់ប្រទេសថៃ ត្រូវតែធានាឱ្យមានវិន័យហិរញ្ញវត្ថុល្អ ខណៈពេលដែលគាំទ្រដល់លទ្ធភាព ទទួលបានឥណទានសម្រាប់កូនបំណុលផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយធនាគារកណ្តាលថៃថា បញ្ហានេះមានភាពស្មុគស្មាញ ហើយត្រូវការកិច្ចសហប្រតិបត្តិការ ពីភាគីជាច្រើនដើម្បីដោះស្រាយ។

ការលើកឡើងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណួរមួយ ទៅនឹងគំនិតដែលស្នើឡើងដោយអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល របស់ប្រទេសថៃគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានលើកឡើងឱ្យមានការអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនទិញ និងគ្រប់គ្រងបំណុលរបស់ប្រជាជនថៃពីធនាគារ និងជម្រះឈ្មោះរបស់ពួកគេចេញពីកំណត់ត្រាបំណុល ដែលមាននៅការិយាល័យឥណទាន។

បំណុលគ្រួសាររបស់ប្រទេសថៃមានចំនួន ១៦,៣៤ពាន់ពាន់លានបាត (៤៨៦ពាន់លានដុល្លារ) គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ ឬស្មើនឹង ៨៩ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលជាកម្រិតខ្ពស់បំផុតមួយ ក្នុងចំណោមបំណុលខ្ពស់បំផុតនៅអាស៊ី។

រដ្ឋាភិបាលថៃដែលដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ បាននិយាយម្តងហើយម្តងទៀតថា បំណុលនេះកំពុងរារាំងសេដ្ឋកិច្ចថៃ ដែលបានកើនឡើងត្រឹមតែ ២,៥ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន។ ធនាគារកណ្តាលបានព្យាករថានឹង សេដ្ឋកិច្ចថៃនឹងមានកំណើនខ្ពស់ជាង ២,៥ភាគរយនៅឆ្នាំនេះ។

ធនាគារកណ្តាលថៃបាននិយាយថា ការដោះស្រាយបញ្ហាបំណុលត្រូវតែធ្វើឡើងដោយផ្ទាល់ និងពង្រឹងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុទាំងមូល ដោយគិតទៅលើតម្លៃនៃការប្រើប្រាស់ធនធាន និងថវិការបស់ប្រទេស ដើម្បីបង្កើតអត្ថប្រយោជន៍អតិបរមា។

ធនាគារនេះបានបន្ថែមថា វិធានការនានាគួរពិចារណាទៅលើមូលហេតុនៃបញ្ហា គោលការណ៍នៃការអនុវត្តវិធានការ និងផលប៉ះពាល់ដែលអាចកើតមាន ដើម្បីបង្កើតលទ្ធផលប្រកបដោយនិរន្តរភាពបំផុត សម្រាប់ទាំងកូនបំណុល និងប្រព័ន្ធសេដ្ឋកិច្ចថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អត្ថបទដែលជាប់ទាក់ទង