**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

សម្តេចធិបតី៖ ការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាង ២ទសវត្សនេះ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាង ២ទសវត្សកន្លងមកនេះ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន និងបានបង្ខិតសេវាកាន់តែជិតជូនប្រជាពលរដ្ឋផងដែរ។

នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផ្អែកទៅលើសមិទ្ធផលជាវិជ្ជមាននៃការកែទម្រង់នៃថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃការកែទម្រង់នេះ ទៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំក្របខណ្ឌយុទ្ធសាស្រ្តស្តីពីការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅឆ្នាំ២០០៥, ការរៀបចំច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅឆ្នាំ២០០៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅឆ្នាំ២០០៩ និងបានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

សម្តេចបវរធិបតី បានមានប្រសាសន៍ថា តាមរយៈការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងរយៈពេលជាង ២ទសវត្ស កន្លងមកនេះ ទន្ទឹមនឹងការកសាងបាននូវក្របខណ្ឌគតិយុត្ត រចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិទាំង ៣កម្រិត សម្ដេច បានកត់សម្គាល់សមិទ្ធផលសំខាន់ៗចំនួន៣ ដូចជា៖

ទី១-ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅមូលដ្ឋាន ការធ្វើវិមជ្ឈការ ពិតជាបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការពង្រឹងស្ថេរភាពនយោបាយ អភិបាលកិច្ច ព្រមទាំងបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលមានការចូលរួមពីប្រជាពលរដ្ឋ ការកសាងឡើងវិញនូវមូលធនសង្គម និងមូលធននយោបាយ ដែលជាគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព និរន្តភាព បរិយាប័ន្ន និងសមធម៌។

សមិទ្ធផលទី២ គឺការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន, គោលបំណងចំបងនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងបែកចែកផលប្រយោជន៍និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ចីរភាព និងសមធម៌។ ដើម្បីសម្រេចបាន ការកែទម្រង់បានផ្តោតឡើងវិញលើរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងបំណងបង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ សំដៅបង្កលក្ខណៈងាយស្រួលឱ្យពលរដ្ឋទទួលសេវាបានឆាប់រហ័ស និងតម្លាភាព។ សម្ដេច ថា «ដូច្នេះ ខ្ញុំចាត់ទុកថា សមិទ្ធផលទី២នេះ គឺជាសមិទ្ធផលគន្លឹះពាក់ព័ន្ធនឹងការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងបរិមាណ នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមគោលការណ៍នៃការបង្ខិតសេវាឱ្យទៅជិតពលរដ្ឋ»។

សមិទ្ធផលទី៣ គឺការចូលរួមកាត់បន្ថយភាពក្រីក្រដោយផ្ទាល់នៅមូលដ្ឋាន។ សម្ដេច បន្ថែមថា ភាពក្រីក្រ គឺជាបញ្ហាសង្គមដ៏ធំមួយដែលរាជរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់កាត់បន្ថយជាបន្តបន្ទាប់។ សម្ដេច ថា ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រនេះ រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវវិធានការចម្រុះក្នុងការជំរុញលើការអភិវឌ្ឍលើគ្រប់វិស័យ និងការអនុវត្តគោលនយោបាយគាំពារសង្គម។ ជាក់ស្ដែង ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង