**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)

រដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើភាគីចិន ដើម្បីស្វែងរកនូវកិច្ចសហប្រតិបត្តិការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក ពិសេសការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រឱ្យមានភាពពេញលេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Li Guoying រដ្ឋមន្រ្តីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកចិន ព្រមទាំងបានបញ្ជាក់ឡើងវិញនូវចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដៃគូយូរអង្វែង ជាពិសេសក្នុងការគ្រប់គ្រងធនធានទឹក ដើម្បីចូលរួមការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការគាំទ្រយ៉ាងពេញទំហឹងលើវិស័យផ្សេងៗ រួមទាំងវិស័យធនធានទឹក ដោយមិនមានលក្ខខណ្ឌស្មុគស្មាញ ហើយដែលកិច្ចសហប្រតិបត្តិការនេះបានជួយដល់វឌ្ឍនភាពរបស់កម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនគណៈប្រតិភូផងដែរ អំពីបេសកកម្មរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការធានានូវសន្តិសុខទឹក ការអភិវឌ្ឍ និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពសម្រាប់ពហុវិស័យ ជាពិសេស ការអភិវឌ្ឍនិងថែទាំប្រព័ន្ធធារាសាស្ត្រ ដើម្បីទ្រទ្រង់ផលិតភាពកសិកម្ម ការពង្រឹងប្រព័ន្ធព្យាករណ៍អាកាសធាតុនិងការការពារទឹកជំនន់ និងការពង្រឹងអភិបាលកិច្ចទឹកនិងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តោតលើអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងជំនួបពិភាក្សានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយបានប្តេជ្ញាពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅកសាងសហគមន៍កម្ពុជា-ចិននៃអនាគតរួមគ្នាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ភាគីចិន ដើម្បីស្វែងរកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការមួយចំនួនដូចជា៖ ទី១).ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក ជាពិសេសក្នុងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រឱ្យមានភាពពេញលេញ, ទី២).ការកសាងសមត្ថភាព និងការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនការគ្រប់គ្រងធនធានទឹក, ទី៣).ការពង្រីកបណ្តាញធារាសាស្ត្រ និងឧតុនិយម ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ និងទី៤).ការស្រាវជ្រាវរួមគ្នា និងការច្នៃប្រឌិតក្នុងការអភិរក្សទឹក និងធានាភាពធន់នឹងអាកាសធាតុ ៕

អត្ថបទដែលជាប់ទាក់ទង