**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អនៅក្នុងសង្គម និងដាំដើមឈើ នៅលើដីលំនៅដ្ឋាន ដីទំនេរ និងតាមដងផ្លូវសាធារណៈ ដើម្បីបន្ថែមសម្រស់បៃតង ការផ្តល់បរិយាកាសបរិសុទ្ធ ភាពត្រជាក់គួរជាទីគយគន់ ជាទីសំចតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលឆ្លងកាត់ខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន លើកឡើងបែបនេះនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញការចូលរួមពីគ្រប់ភាគី ក្នុងការកាត់បន្ថយសំណល់ ការគ្រប់គ្រងសំរាម និងការពារភពផែនដីឱ្យកាន់តែស្អាត មានភាពបៃតង និងមានចីរភាព។

ឯកឧត្តមបន្តថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា នៅថ្ងៃនេះ ដែលជាការផ្តោតលើការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ និងការថែរក្សាអនាម័យបរិស្ថានតាមទីប្រជុំជន និងជនបទ តាមរយៈការរក្សាអនាម័យ និងគ្រប់គ្រងសំណល់ ដែលរដ្ឋបាលខេត្តកំពង់ធំបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ភាពស្អាត ភាពបៃតង នៅក្នុងខេត្តកំពង់ធំឱ្យកាន់តែមានលក្ខណៈល្អប្រសើរ។ លើសពីនេះទៀត ខេត្តកំពង់ធំបានទទួលសមិទ្ធិផលមួយទាក់ទងនឹងអនាម័យ បរិស្ថាន និងការកែលម្អសោភ័ណភាពក្រុងស្ទឹងសែន ហើយក្រុងស្ទឹងសែនត្រូវបានប្រកាសថាជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។

ឯកឧត្តម នួន ផារ័ត្ន សង្កត់ធ្ងន់ថា សព្វថ្ងៃនេះដោយផ្អែកលើទិដ្ឋភាពជាក់ស្តែងនៅតាមទីសាធារណៈ យើងនៅឃើញមានសំណល់រឹង ជាពិសេសថង់ប្លាស្ទិក ដបទឹកសុទ្ធ បានបោះចោលរាយប៉ាយនៅតាមដងផ្លូវ និងនៅលើដីទំនេរនៅតាមទីប្រជុំជន និងជនបទមួយចំនួន។

ហេតុដូច្នេះ ឯកឧត្តម បានណែនាំដល់មន្ទីរបរិស្ថាន សហការជាមួយរដ្ឋបាលក្រុងស្រុក ដាក់ធុងសំរាម និងផ្លាកសញ្ញា ហាមចោលសំរាម នៅតាមទីសាធារណៈឱ្យបានច្រើនទីតាំង និងបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីមហាជនទាំងអស់ក្នុងការគ្រប់គ្រងសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដែលត្រូវបានពិភពលោកចាត់ទុកថា ជាការបង្កគ្រោះថ្នាក់លាក់មុខដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។

សូមជម្រាបជូនផងដែរថា ការប្រារព្ធអង្គពិធីអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ឆ្នាំ២០២៦ នៅក្នុងខេត្តកំពង់ធំត្រូវ បានបង្កើតឱ្យមានសកម្មភាពសំខាន់ៗ ដូចជាការជួបជុំគ្នាផ្សព្វផ្សាយ «សំណល់សូន្យ» ដែលជាប្រធានបទនៃទិវាបរិស្ថានឆ្នាំនេះ មានសំណួរចម្លើយ លើកកម្ពស់ចំណេះដឹងជាមួយយុវជន សិស្សានុសិស្ស ដើម្បីរួមចំណែកធ្វើឱ្យសាលារៀន វត្តអារាម និងសហគមន៍ទាំងមូលក្លាយជាទីតាំងស្អាត បៃតង និងមានការរស់នៅប្រកបដោយសុខុមាលភាព និងជីវភាពមានការរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង