សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញ ស្រោចស្រង់ព្រះសុគន្ធវារីថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ នាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចទាំង៦ព្រះអង្គ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញស្រោស្រង់ ព្រះសុគន្ធ វារី ថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ នាយក សម្ដេចព្រះសង្ឃ នាយ ករង និងសម្ដេចចំនួន៦ព្រះអង្គ។
ព្រះរាជពិធី និងពិធីស្រោច ស្រង់ ព្រះសុគន្ធវារីនេះ រៀប ចំឡើង នៅវត្តបទុមវតី នៅព្រឹកថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចទាំង៦ព្រះអង្គ ដែលសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញស្រោចស្រង់ព្រះសុគន្ធវារីថ្វាយ និងប្រគេនរួមមាន៖
១៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហា សង្ឃ រាជ នៃព្រះរាជាណា ចក្រកម្ពុជា និងជាព្រះចៅអធិការ វត្តបទុមវតីរាជវរារាម សង្កាត់ចតុ មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈ មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិក សិក្សាជាតិ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជា ព្រះ ចៅអធិការវត្តមុនីសុវណ្ណ (ចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៣៖ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈ មហា និកាយ នៃព្រះរាជាណា ចក្រកម្ពុជា និងជាព្រះចៅអធិការវត្តចន្ទបុរីវង្ស សង្កាត់ សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៤៖ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហា និ កាយ នៃព្រះរាជាណាចក្រកម្ពុជា។
៥៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈ មហា និកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានី ភ្នំពេញ និងជាព្រះគ្រូសូធ្យស្ដាំវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ។
៦៖ សម្ដេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធ សាស នា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង ជា ព្រះចៅអធិការវត្តមហានទ្ទិយនេរញ្ញរារាមនិវេទ (ព្រែកប្រាំង) ឃុំកំពង់ហ្លួង ស្រុកពញា ឮ ខេត្តកណ្តាល៕

