**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឧត្ដមសេនីយ៍ឯក ទូច ពលៈ អញ្ជើញបើកវគ្គបំប៉នជំនាញផ្ទៃក្នុង ស្តីពីនីតិវិធីព្រហ្មទណ្ឌ និងការប្រើប្រាស់ឧបករណ៍កំណត់ទីតាំងផែនទី (GPS) ជូនដល់សិក្ខាកាមជាមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគបាលព្រំដែន បានអញ្ជើញជាអធិបតីភាពក្នុង “ពិធីបើកវគ្គបំប៉នជំនាញផ្ទៃក្នុង ស្តីពីនីតិវិធីព្រហ្មទណ្ឌ និងការប្រើប្រាស់ឧបករណ៍កំណត់ទីតាំងផែនទី (GPS)” រយៈពេល០១ខែ ជូនដល់សិក្ខាកាមជាមន្ត្រីនគរបាលជាតិ ដែលមកពីតាមបណ្តាការិយាល័យ អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ វរសេនាតូចនគរបាលការពារព្រំដែនទឹក និងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សរុបចំនួន១០០រូប។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍-វរសេនីយ៍តំណាងនាយកដ្ឋានកណ្តលនគរបាលព្រំដែនតំណាងនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន តំណាងនាយកដ្ឋាននគរបាលការពារព្រំដែនគោក តំណាងប្រធានអង្គភាពអន្តរាគមន៍ ព្រមទាំងលោក-លោកស្រីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នាយការិយាល័យ ប្រធានអង្កភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនទឹកទាំងអស់ លោកគ្រូឧទ្ទេស និងសិក្ខាកាម សរុបចំនួន ១៣០រូប នៅសាលប្រជុំនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។

គូសបញ្ជាក់ផងដែរថា ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានរៀបចំបើកវគ្គបំប៉នជំនាញផ្ទៃក្នុងឡើងនេះក្នុងគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស ការពង្រឹងសមត្ថភាព ចំណេះដឹងវិជ្ជាជីវៈក្នុងការអនុវត្តនីតិវិធីពេលចេញប្រតិបត្តិការ និងរបៀបនៃការប្រើប្រាស់ឧបករណ៍កំណត់ទីតាំងផែនទី(GPS) ឲ្យស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានសម្តែងនូវការអបអសាទរ និងថ្លែងអំណរគុណដល់លោកគ្រូ ភ្ញៀវកិត្តិយស និងសិក្ខាកាមទាំងអស់ដែលមានវត្តមានក្នុងពិធីនេះ។

ឆ្លៀតក្នុងឱកាសនៃពិធីបើកវគ្គបំប៉នជំនាញផ្ទៃក្នុងនេះផងដែរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់៖
ទី១-ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងក្រេបយកនូវចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីបង្កើននូវចំណេះដឹង និងសមត្ថភាពជំនាញ
ទី២-ត្រូវមានអាកប្បកិរិយាល្អ ក្រមសីលធម៌ល្អ និងគោរពវិន័យកងកម្លាំងនគរបាលជាតិ
ទី៣-ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងវគ្គសិក្សាទាំងមូល ដើម្បីទទួលបានភាពសុខដុមរមនា ៕

អត្ថបទដែលជាប់ទាក់ទង