ថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រមូលបានពីកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តកែប ត្រូវបានបរិច្ចាគដើម្បីជួយដល់កុមារ និងប្រជាជនកំពុងត្រូវការជំនួយ

ភ្នំពេញ៖ ថវិកាចំនួន ៣ម៉ឺនដុល្លារ ដែលប្រមូលបានពីកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តកែប ដើម្បីមនុស្សធម៌ ត្រូវបានបរិច្ចាគ ដើម្បីជួយដល់កុមារ និងប្រជាជនដែលកំពុងត្រូវការជំនួយ ក្នុងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូន៖ ១.មន្ទីរពេទ្យអនុស្សាវរីយ៍ ចំនួន ១៥.០០០ដុល្លារ, ២.បុរីកុមារកំព្រាខេត្តកែប ចំនួន ១០.០០០ដុល្លារ និង៣.អង្គការដំណក់ទឹកហ្វាម ចំនួន ៥.០០០ដុល្លារ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីចូលរួមអបអរសាទរក្នុងទិវាអន្តរជាតិនារី ៨មីនា ដើម្បីមនុស្សធម៌ និងកិច្ចការសង្គម ក្រោមមូលបទ «១ជីវិតមិនប្រព្រឹត្តិការសេពគ្រឿងញៀន» នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ រៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ៕

