**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

ឯកឧត្តម ខូយ រីដា៖ រដ្ឋបាលខេត្តពោធិ៍សាត់ បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីសំខាន់ៗដល់ស្ត្រី តាមក្រុងស្រុក មន្ទីរអង្គភាព

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានកត់សម្គាល់ថា បច្ចុប្បន្ននេះ ចំនួនស្ត្រីក្នុងភាពជាអ្នកដឹកនាំ ចាប់ពីថ្នាក់កំពូល ដល់ថ្នាក់ក្រោមជាតិ មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី។ ជាមួយគ្នានោះ រដ្ឋបាលខេត្ត ក៏បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីសំខាន់ៗដល់ស្ត្រី តាមបណ្តាក្រុងស្រុក មន្ទីរអង្គភាព និងក្នុងជួរគណៈអភិបាលខេត្តផងដែរ។

ឯកឧត្តម ខូយ រីដា បានថ្លែងបែបនេះ នៅសាលប្រជុំថ្មីសាលាខេត្ត ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ដោយបានការចូលរួមជាគណៈអធិបតីពីសំណាក់ លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាភ្ញៀវកិត្តិយស សមាជិក សមាជិកា ក្នុងអង្គមិទ្ទិញយ៉ាងច្រើនកុះករ។

បើតាម លោកស្រី សិទ្ធិ ណារ៉ាស៊ី ប្រធានមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ពិនិត្យជារួមស្ត្រី ក្រោយពីទទួលបានការតែងតាំង និងទទួលបានតួនាទី ក្នុងការធ្វើសេចក្តីសម្រេច នៅគ្រប់កម្រិតទូទាំងខេត្ត តែងតែទទួលបាននូវវគ្គបណ្តុះបណ្តាល ស្តីពីភាពជាអ្នកដឹកនាំ ជំនាញនៃការតស៊ូមតិ ជំនាញសម្របសម្រួល តួនាទី ភារកិច្ច និងវគ្គនានា ដើម្បីពង្រឹងសមត្ថភាពលើការអនុវត្តការងារឱ្យកាន់តែប្រសើរថែមទៀត។

លោកស្រីបានបន្តថា ក្នុងខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំស្ត្រី ក្នុងវិស័យនយោបាយ និងវិស័យសាធារណៈមាន៖ ស្ត្រីជាសមាជិកក្រុមប្រឹក្សាខេត្ត ចំនួន ៤រូប, ស្ត្រីជាសមាជិកក្រុមប្រឹក្សាក្រុង/ស្រុក ចំនួន ២២រូប, ស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ចំនួន ៥៧រូប, ស្ត្រីជាអភិបាលរងខេត្ត ចំនួន ១រូប, ស្ត្រីជាអភិបាលរងស្រុក/ក្រុង ចំនួន ៨រូប, ស្ត្រីជាព្រះរាជអាជ្ញារង ចំនួន ១រូប, ស្ត្រីជាស្នងការរងនគរបាលខេត្ត ចំនួន ១រូប, ស្ត្រីជាប្រធានមន្ទីរ ចំនួន ២រូប និងស្ត្រីជាអនុប្រធានមន្ទីរ ចំនួន ១៤រូប។

ឯកឧត្តម ខូយ រីដា បានថ្លែងថា ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយមន្ទីរកិច្ចការនារីខេត្ត ក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប និងលើកកម្ពស់ផលជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ ពីភាគលាភយេនឌ័រ ជូនគ្រួសារ ដើម្បីពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ សុខុមាលភាពសង្គម។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ស្ត្រីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្នស្ត្រី មានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិអភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្តានុពល នៅទីផ្សារសេដ្ឋកិច្ច ដែលធ្វើឱ្យជីវភាពរស់នៅមានភាពប្រសើឡើង រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារៈ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ និងបរិយាប័ន្ន ដែលក្នុងនោះស្ត្រីជាស្នូល ដោយបន្តការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគ លើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាក់ទាញអត្ថប្រយោជន៍ ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផល ដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិ លើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្ត្រី និងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

ជាមួយគ្នានោះ ត្រូវបន្តទប់ស្កាត់រាល់ទម្រង់ នៃអំពើហិង្សាទាក់ទង និងយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី តាមរយៈ កម្មវិធី និងយុទ្ធសាស្ត្រជាអាទិភាព ក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងទប់ស្កាត់អំពើហិង្សា ទាក់ទងនិងយេនឌ័រ អនុវត្តរបៀបវារៈ និងផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ លើកកម្ពស់កិច្ចគាំពារសង្គម ដែលឆ្លើយតប និងយេនឌ័រ ការងារសមរម្យ និងកន្លែងដែលមានមេត្រីភាព សម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់ជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌ ពង្រឹងភាពអង់អាច ដល់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល សហគ្រិន ការអភិវឌ្ឍជំនាញ គិតគូរពីសុខុមាលភាពអភិវឌ្ឍបៃតង ការប្រែប្រួលអាកាសធាតុ ព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន។

ឯកឧត្តម ខូយ រីដា សូមកោតសរសើរដោយស្មោះ ដល់បងប្អូននារីទូទាំងខេត្ត ដែលបានចូលរួមយ៉ាងសកម្ម ជាមួយបងប្អូននារីទូទាំងប្រទេស ក្នុងការតស៊ូ អត់ធ្មត់ព្យាយាមយកជម្នះគ្រប់ឧបស័គ្គ ដើម្បីចូលរួមធ្វើការកែប្រែឥរិយាបថ របស់មនុស្ស ក្នុងសង្គម ឱ្យទទួល និងផ្តល់ឱកាសឱ្យស្ត្រីគ្រប់រូប ទទួលបាននូវអត្ថប្រយោជន៍សង្គមជាតិ ព្រមទាំងសិទ្ធិស្មើគ្នាជាមួយបុរស និងធ្វើឱ្យជីវិតរបស់ខ្លួន រួចផុតពីភាពងាយរងគ្រោះ ឆ្ពោះទៅរកភាពសុខដុមរមនា និងសម្បូររុងរឿងហើយជាកិត្តិយសដ៏ឧត្តុងឧត្តមបំផុតនោះ គឺត្រូវបានរាជរដ្ឋាភិបាល កម្ពុជាទទួលស្គាល់នូវសមត្ថភាពរបស់ស្ត្រី ទាំងចំណេះដឹងជំនាញ និងបទពិសោធន៍ ព្រមទាំងសក្តានុពលភាព របស់ស្ត្រីដែលសុទ្ធតែជាធាតុសំខាន់ សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។ ជាមួយគ្នានេះ ស្ត្រីមិនត្រឹមតែជួយក្នុងការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងសង្គមប្រកបដោយឧត្តមភាព អ្វីដែលបុរសធ្វើបាន នោះស្ត្រីក៏អាចធ្វើបានដូចគ្នា មិនថាការងារតូចតាច ឬការងារធំដុំ រហូតស្ត្រីក៏អាចជាអ្នកជំនួញធំ ឬថ្នាក់ដឹកនាំបានដូចទៅនឹងបុរសដែរ។

ឯកឧត្តមអភិបាលខេត្ត ពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ បងប្អូននារី របស់យើង ដែលបានចូលរួមកសាងនូវសមិទ្ធផលជាច្រើន និងគួរឱ្យកត់សម្គាល់ផងដែរ ទាំងនេះ គឺពិតជា កើតចេញពីឆន្ទៈដ៏មុះមុត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាគ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល ព្រមទាំងការចូលរួមពីបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត និងសូមបន្តគាំទ្រខ្លឹមសារ នៃប្រធានបទឆ្នាំនេះ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ឱ្យក្លាយជាសកម្មភាពជាក់ស្តែង ដើម្បីឈានទៅទទួលបាននូវភាពជោគជ័យ នៃការអភិវឌ្ឍប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង