**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បង្ហាញ​ពី​បំណង​ចង់​ចរចា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ថ្មី​មួយ​ជាមួយ​អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ បើ​តាម​បទសម្ភាសន៍​ជាមួយ Fox Business Network ដែល​បាន​ចាក់​ផ្សាយ​នៅ​ថ្ងៃ​សុក្រនេះប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បង្ហាញ​ពី​បំណង​ចង់​ចរចា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ថ្មី​មួយ​ជាមួយ​អ៊ីរ៉ង់ ហើយ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​សង្ឃឹម​ថា​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​នឹង​យល់ព្រម​ចូលរួម​ក្នុង​ការ​ពិភាក្សា។

លោក ត្រាំ បាន​និយាយ​ថា លោក​សង្ឃឹម​ថា​អ៊ីរ៉ង់​នឹង​យល់ព្រម​ចរចា ព្រោះ​វា​នឹង​ជា​ផល​ប្រយោជន៍​សម្រាប់​អ៊ីរ៉ង់​ផ្ទាល់។ លោក​បាន​ព្រមាន​ថា ជម្រើស​ផ្សេង​ទៀត​គឺ​សកម្មភាព​យោធា ដោយ​បញ្ជាក់​ថា​សហរដ្ឋអាមេរិក​នឹង​មិន​អនុញ្ញាត​ឱ្យមាន​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​មួយ​ទៀត​ឡើយ។

ទោះ​ជា​យ៉ាង​ណា មិន​ទាន់​មាន​ប្រតិកម្ម​ជា​ផ្លូវការ​ពី​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ ចំពោះ​ការ​លើក​ឡើង​របស់​លោក ត្រាំ នៅ​ឡើយ​ទេ។ លិខិត​នេះ​ទំនង​ជា​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei។

លោក ត្រាំ បាន​បញ្ជាក់​ថា មាន​ជម្រើស​ពីរ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​អ៊ីរ៉ង់ គឺ​វិធានការ​យោធា ឬ​កិច្ច​ព្រមព្រៀង។ លោក​បាន​បន្ថែម​ថា លោក​ចង់​បាន​កិច្ច​ព្រមព្រៀង​មួយ ព្រោះ​លោក​មិន​ចង់​ឱ្យអ៊ីរ៉ង់​រង​ការ​ឈឺចាប់ ហើយ​លោក​បាន​ហៅ​ប្រជាជន​អ៊ីរ៉ង់​ថា​ជា «មនុស្ស​អស្ចារ្យ»។

គួរបញ្ជាក់ថា ទាក់ទងនឹងបញ្ហានេះដែរ ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា រុស្ស៊ីបាន​ស្ម័គ្រ​ចិត្តធ្វើជាអ្នក​សម្របសម្រួល​រវាង​អាមេរិក​និង​អ៊ីរ៉ង់។ លើសពីនេះ កាលពីពេលថ្មីៗ​នេះ អនុរដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក Sergei Ryabkov បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​រុស្ស៊ី ដើម្បី​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង