**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ពលរដ្ឋនៅក្បែររោងចក្រផលិតដំណាប់ស្វាយរបស់ក្រុមហ៊ុន KRR Processing Food Co., Ltd នៅខេត្តកំពង់ស្ពឺ បានរងផលប៉ះពាល់ដល់សុខភាព និងការរស់នៅ ដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រនាពេលកន្លងមក

ភ្នំពេញ៖ ឆ្លើយតបនឹងលិខិតបដិសេធរបស់ក្រុមហ៊ុន KRR Processing Food Co., Ltd ចុះថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៥ និងការលើកឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥របស់ តំណាងក្រុមហ៊ុនរួមមាន លោក ១. លោក លី សេងខុង ជាម្ចាស់ភាគហ៊ុន ២. លោក ម៉ៅ ម៉េង ជាម្ចាស់ភាគហ៊ុន និង៣. លោក សៅ ពិសិដ្ឋ ជាអគ្គនាយកក្រុមហ៊ុន បានបដិសេធថា ពុំបានបង្ហូរទឹកកខ្វក់ូលទៅស្ទឹងសែនជ័យ ក្នុងភូមិសាស្រ្តភូមិសា្រស្ត ឃុំយាយម៉ៅសែនជ័យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រុមការងារអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់នៃក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានបន្តចុះយកសំណាកទឹក និងចូលរួមជាមួយអ្នកសារព័ត៌មានសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងរោងចក្រ KRR Processing Food Co., Ltd.។

ប្រជាពលរដ្ឋ បានលើកឡើងថា កន្លងមក រោងចក្របានបញ្ចេញសំណល់រាវ មានជាតិពុលចូលមកក្នុងស្ទឹងធម្មជាតិ ដែលមានទីតាំងនៅខាងក្រោយរោងចក្រ និងបានបង្កបញ្ហាបំពុលទឹកស្ទឹង និងបង្កផលប៉ះពាល់ ដល់ការរស់នៅរបស់ពួកគាត់ ដោយសារសំណល់រាវចេញពីការផលិតដំណាប់ស្វាយ ដែលត្រូវបានគេបង្ហូរចូលស្ទឹង ហើយពេលខ្លះនៅវេលាយប់ផងដែរ។

អ្នកស្រី សែម សុផា ប្រជាពលរដ្ឋភូមិសែនជ័យ ក្នុងឃុំយាយម៉ៅពេជ្រនិល បានលើកឡើងថា ពីមុនមិនទាន់មានរោងចក្រទឹកស្ទឹងសែនជ័យនេះ គឺជាប្រភពយ៉ាងសំខាន់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងសំរាប់យកមកស្រោចដំណាំ និងបន្លែបាន។ ក្រោយមករោងចក្របង្ហូរទឹកចូលមកក្នុងស្ទឹងនេះ ធ្វើឱ្យទឹកខូចគុណភាព មានខ្លិនមិនល្អ ប៉ះពាល់សុខភាព និងពំអាចប្រើប្រាស់បាន សូម្បីសត្វត្រីនៅក្នុងទឹកក៏ឃើញងាប់ផងដែរ ។

លោក តាន់ តេង រស់នៅភូមិ៣ ក្នុងឃុំស្រុកជាមួយគ្នា ជាអ្នកប្រកបរបរដាំដុះស្វាយ បានលើកឡើងស្រដៀងគ្នាថា ទឹកស្ទឹងនេះពីមុនគឺលោកអាចប្រើប្រាស់ បានទាំងអស់ ទៅលើការស្រោចដំណាំ និងសំរាប់ មនុស្សប្រើប្រាស់បាន ខណៈឥឡូវនេះ បន្ទាប់ពីរោងចក្របើកបង្ហូរទឹកសកាកសំណល់ពីរោងចក្រចុះមក ធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង ទឹកមានសភាពប្រែប្រួលធំក្លិន និងប៉ះពាល់សុខភាព អាយុជីវិតជាដើម។

អ្នកស្រី ហុក ម៉េង រស់នៅជាប់មាត់ស្ទឹងភូមិជាមួយគ្នាដែរ បានគូសបញ្ជាក់ថា កន្លែងនេះមានក្លឹនពីបាកទទួលយកបាន ពោលគឺមានក្លឹន២៤ម៉ោងលើ២៤ម៉ោង ដែលជះមកគ្រប់ពេល ហើយពេលខ្លះពីបាកទទួលយកបាន ត្រូវជិះម៉ូតូចេញពីផ្ទះដើម្បីទៅរកទីតាំងដែលមានខ្យល់អាកាសល្អ មិនមានក្លិនឆ្ងាយពីផ្ទះ ។ អ្នកស្រីបន្ថែមថា សុខភាព កូនក្មេង និងមនុស្សចាស់ឈឺជាបន្តបន្ទាប់ នៅក្នុងភូមិក្បែរៗនេះ ។

ពាក់ព័ន្ធទៅនិងបញ្ហានេះផងដែរ ប្រជាពលរដ្ឋ ជាច្រើន បានសំណូមពរទៅដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ សូមមេត្តាដោះស្រាយបញ្ហានេះ ព្រោះថាប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ និងអ្នករស់នៅជាប់ស្ទឹងសែនជ័យនេះ ពោលគឺនៅក្រោមប្រឡាយទឹក ដែលរោងចក្របានបញ្ចេញសំណល់រាវចូលមក គឺបានធ្វើឱ្យទឹកមានខ្លិនស្ងុយនិងមិនអាចប្រើប្រាស់បាន។

សូមបញ្ចាក់ថា ក្រុមការងារអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ បានចុះពិនិត្យករណីបំពុលស្ទឹងសែនជ័យ ចំនួន២លើករួចមកហើយ និងបានពិនិត្យក្នុងសំណាកទឹក ដែលយកចេញពីក្នុងរោងចក្រ និងទឹកលេចចេញពីរោងចក្រ មានសាធាតុពុល Chemical Oxygen Demand (COD) (សម្រាប់វាយតម្លៃគុណភាពទឹកពុល ឬ ល្អ) លើសស្តង់ដារកំណត់ ដែលបានបង្ហាញថា ទឹកស្ទឹងបានទទួលរងការបំពុលទឹក និងបង្កឲ្យមានផលប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹក រួមទាំងមិនអាចប្រើប្រាស់ទឹកបាន។ ក្នុងករណី COD កំងហាប់វាខ្ពស់ខ្លាំង វាអាចបង្កឲ្យត្រីងាប់ភ្លាម។ ការយកសំណាកទឹកដែលហៀរចេញពីរោងចក្រ កន្លងមក មានកម្រិត COD លើសពី 3000 mg/l បណ្តាលមកពីសំណល់មានផ្ទុកកំហាប់ជាតិស្ករច្រើន ជាតិជូរផ្អូមចេញពីសាច់ស្វាយ និងការរលួយនៃកម្ទេចសាច់ស្វាយ ត្រូវបានគេបង្ហូរចូលក្នុងបរិមាណច្រើនម៉ែត្រគូប ចូលក្នុងប្រភពទឹកស្ទឹង។

សូមបញ្ជាក់ជូនថា ជាទូទៅសំណល់រាវចេញពីការផលិតដំណាប់ស្វាយ គឺមានកម្រិត COD ខ្ពស់លើសពី 10000mg/l ចំណែកឯការទឹកកខ្វក់ចេញពីលំនៅដ្ឋាន ឬសំណលរាវចេញពីការលាងបន្លែ ផ្លែឈើ ឬការចោលសំណល់រឹងផ្សេងៗ ក្នុងលក្ខណៈជាគ្រួសារចូលក្នុងប្រភពទឹក គឺ COD មានកម្រិតមិនលើសពី 1000mg/l និងពុំមានបង្កបញ្ហាក្លិនស្អុយខ្លាំងដូចសំណល់ពីការផលិតស្វាយឡើយ។ លើសពីនេះ នៅតំបន់ដងស្ទឹង ដែលមានបញ្ហាបំពុលដោយសំណល់ទឹកស្វាយខាងលើនេះ ពុំមានរោងចក្រផលិតដំណាប់ស្វាយណាផ្សេង ក្រៅពីរោងចក្រ KRR Processing Food Co., Ltd. នោះទេ៕

អត្ថបទដែលជាប់ទាក់ទង