**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ឯកឧត្ដម ខ្វៃ អាទិត្យា៖ ការថែរក្សាតំបន់ការពារធនធានធម្មជាតិបាន គឺមិនត្រឹមតែថែរក្សាព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះនោះទេ ប៉ុន្តែថែរក្សាបានទាំងសម្បត្តិវប្បធម៌ និងទីតាំងប្រវត្តិសាស្ត្រ

ភ្នំពេញ៖ ឯកឧត្ដម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការថែរក្សាតំបន់ការពារធនធានធម្មជាតិបាន គឺមិនត្រឹមតែថែរក្សាព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះនោះទេ ប៉ុន្តែ យើងថែរក្សាបានទាំងសម្បត្តិវប្បធម៌ និងទីតាំងប្រវត្តិសាស្ត្រ ទីតាំងបុរាណដ្ឋាននានា ដែលមាននៅក្នុងតំបន់ការពារធនធានធម្មជាតិកម្ពុជា។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ជាក់ស្តែងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មពេទ ខេត្តព្រះវិហារ គឺឃើញមានប្រាសាទបុរាណដែលស្ថិតនៅក្នុងចំណោមតំបន់ប្រាសាទកោះកេរ ក៏មានរាយប៉ាយនៅក្នុងតំបន់ការពារធម្មជាតិនេះដែលទាមទារឱ្យមានការចូលរួមការពារឱ្យបានដាច់ខាត។

ឯកឧត្ដមបានលើកឡើងថា «ការការពារធនធានធម្មជាតិនេះ គឺមិនអាចធ្វើតែក្រសួងបរិស្ថាន តែឯងបាននោះដែរ គឺត្រូវតែមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ បញ្ជាការឯកភាពខេត្ត ដែលមានតំបន់ការពារធម្មជាតិ ប្រជាពលរដ្ឋរស់នៅតំបន់ក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដែលចាំបាច់សហការគ្នា និងលើកកម្ពស់ជីវភាពសហគមន៍តែម្តង»។

ឯកឧត្ដម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការបង្កើតមុខរបរថ្មី គឺជាជម្រើសមួយដើម្បីប្រជាពលរដ្ឋទម្លាក់មុខរបរចាស់ចូលព្រៃកាប់ឈើ ចូលព្រៃបរបាញ់សត្វមកប្រកបរបរផ្សេង ដែលមានចំណូលជាប្រចាំ និងមិនប្រឈមមុខច្បាប់។ សហគមន៍តំបន់ការពារធម្មជាតិមួយចំនួនចាប់ផ្តើមផលិត ផលិតផលសិប្បកម្មកែច្នៃមួយចំនួនលក់នៅលើទីផ្សារ ការផ្តល់សេវាទេសចរណ៍ធម្មជាតិ និងចូលរួមអនុវត្តគម្រោងលើកកម្តើងជីវភាពរបស់ខ្លួនគោលបំណង គឺកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានចាត់ទុកថា ការគ្រប់គ្រង ធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះសម្រេចបានលទ្ធផល កាន់តែប្រសើរថែមទៀត តាមរយៈសហគមន៍ តំបន់ការពារធម្មជាតិ ដែលជាយន្តការមួយប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសំខាន់ ដោយបានជួយទប់ស្កាត់ការបាត់បង់ព្រៃឈើ ការេចរឹលព្រៃឈើ និងការអភិរក្សធនធានធម្មជាតិ រួមទាំងការដាំស្តារព្រៃឈើ ដើម្បីបង្កើនគម្របបៃតង ជួយដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្ដម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន បានជួយសហគមន៍តំបន់ការពារធម្មជាតិឱ្យមានឱកាសចូលរួមចំណែកលើកកម្ពស់សិទ្ធិ ក្នុងការគ្រប់គ្រងព្រៃឈើ ផ្តល់អភិបាលកិច្ចនិងក្របខណ្ឌច្បាប់ពេញលេញ ដល់ប្រជាជនមូលដ្ឋាន ក្នុងការទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ច ប្រកបដោយសមធម៌ ព្រមទាំងការចិញ្ចឹមជីវិត ធានាសន្តិសុខស្បៀង និងបង្កើនចំណូលផ្សេងក្រៅពីការដាក់សម្ពាធលើព្រៃឈើ។

សូមបញ្ជាក់ថា អ្នកសារព័ត៌មានជាង២០អង្គភាព បានចូលរួមសិក្សាស្វែងយល់ពីសក្តានុពលធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការគាំទ្រពីក្រសួងបរិស្ថាន តាមរយៈគម្រោង «ការបញ្ជ្រាបការគ្រប់គ្រងធនធាន ធម្មជាតិទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេស កម្ពុជា (INRM Project)» និងមានការសម្របសម្រួលពីអង្គការសុខិកាល៕

អត្ថបទដែលជាប់ទាក់ទង