**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង

ទូតអូស្ត្រាលីប្រចាំកម្ពុជា៖ អូស្ត្រាលី រីករាយក្នុងការជួយគាំទ្រដល់កម្ពុជាលើការកសាង និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានលក្ខណៈសមស្របសម្រាប់កម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ដេរិក យីប (Derek YIP) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល និងប្រកាសឱ្យប្រើប្រាស់បទដ្ឋានបច្ចេកទេសសំណង់ផ្លូវ និងស្ពាន ជំហានទី១ និងប្រកាសជំនួយបច្ចេកទេស ជំហានទី២ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លោក Geoff Allan នាយកប្រតិបត្តិ Austroads តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងមន្រ្តីពាក់ព័ន្ធ។

ពិធីនេះគឺជាការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវបទដ្ឋានបច្ចេកទេសថ្មី ដែលកើតចេញពីចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសតាំងពីឆ្នាំ២០០០ ដើមី្បឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្ន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះក៏បានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងស៊ីជម្រៅរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្ត្រាលី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មដៃគូអន្តរជាតិ និងការពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្រមួយកម្រិតទៀត។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា “បទដ្ឋានបច្ចេកទេសដែលទទួលបានការគាំទ្រពីមិត្តអូស្ត្រាលី គឺជាទំព័រថ្មីមួយបន្ថែមទៀត សម្រាប់បន្តរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានរបស់កម្ពុជា។ បទដ្ឋានបច្ចេកទេសផ្លូវ និងស្ពានដែលបានធ្វើបច្ចុប្បន្នភាពទាំងនេះ រួមជាមួយនឹងកម្មវិធីពង្រឹងសមត្ថភាពនឹងជួយឱ្យយើងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានប្រកបដោយសុវត្ថិភាព ធន់ និងធានានិរន្តរភាពក្នុងការប្រើប្រាស់ឱ្យកាន់តែប្រសើរ ដើមី្បបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងជួយជំរុញពិពិធកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសោភ័ណភាព និងគុណភាព”។

ឯកឧត្តមឯកអគ្គរដ្ឋទូត ដេរិក យីប បានរម្លឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងបានបញ្ជាក់បន្ថែមថា “ភាពជាដៃគូរវាងកម្ពុជា-អូស្ត្រាលី បានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី រីករាយក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជាលើការកសាង និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានលក្ខណៈសមស្របសម្រាប់កម្ពុជា ដើមី្បរួមចំណែកដល់កំណើនសេដ្ឋកិច្ច សង្គមប្រកបដោយបរិយាបន្ន និងភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ”។

ក្រៅពីពិធីប្រគល់-ទទួលឯកសារបទដ្ឋានបច្ចេកទេសនេះ ក៏មានការប្រកាសពីជំនួយបច្ចេកទេស ជំហានទី២ ផ្តោតលើការកសាងសមត្ថភាពរបស់វិស្វករជំនាញ និងមន្ត្រីបច្ចេកទេសកម្ពុជា ក្នុងការពង្រឹងសមត្ថភាពអនុវត្តបទដ្ឋានបច្ចេកទេសថ្មីៗឱ្យមានប្រសិទ្ធភាពជាអតិបរមា តាមរយៈការរៀបចំសិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹង ដែលនឹងប្រែក្លាយជាកម្លាំងចលករជួយជំរុញដ៏មានសក្តានុពលក្នុងការប្រើប្រាស់បទដ្ឋានបច្ចេកទេសទាំងនេះឱ្យកាន់តែទូលំទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕

អត្ថបទដែលជាប់ទាក់ទង