ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តការកែច្នៃបង្កើតថ្មី ចំពោះសិល្បៈ វប្បធម៌ខ្មែរ ប៉ុន្ដែកុំឱ្យបាត់អត្តសញ្ញាណជាតិខ្មែរ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ និងសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី” នាល្ងាចថ្ងៃទី៥ មីនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកទឹកចិត្តការកែច្នៃបង្កើតថ្មីចំពោះសិល្បៈ វប្បធម៌ខ្មែរ ប៉ុន្ដែកុំឱ្យបាត់អត្តសញ្ញាណជាតិខ្មែរ ។
សម្ដេចមហាបវរធិបតី ក៏បានលើកទឹកចិត្តឱ្យមានការកែច្នៃ ការបង្កើតថ្មីទៅតាមបច្ចេកវិទ្យាទំនើបចំពោះមរតកវប្បធម៌ខ្មែរ ប៉ុន្តែត្រូវបញ្ជៀសឱ្យបាននូវផលប៉ះពាល់អវិជ្ជមានណា មួយចំពោះទំនៀមប្រពៃណី និងសម្បត្តិវប្បធម៌ខ្មែរ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអភិវឌ្ឍជាការល្អ ប៉ុន្តែមិនត្រូវអភិវឌ្ឍតាមរយៈការចម្លង ពីគេនោះទេ ៕

