**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

លោកហឿន វីរៈ អតីតអភិបាលរងក្រុងប៉ោយប៉ែត ត្រូវបានតែងតាំងជាអភិបាលស្រុកព្រះនេត្រព្រះ ជំនួសលោក ឃូ ពៅ

ភ្នំពេញ៖ តាមអនុក្រឹត្យលេខ117 អនក្រតត លោកហឿន វីរៈ អតីតអភិបាលរងក្រុងប៉ោយប៉ែត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជាអភិបាលស្រុកព្រះនេត្រព្រះជំនួសលោកឃូ ពៅ ដែលចប់អាណត្តិហើយត្រូវទៅកាន់តំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ នាព្រឹកថ្ងៃសុក្រ2កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2025 នៅសាលាស្រុក ព្រះនេត្រព្រះ ក្រោមអធិបតីភាព ឯកឧត្តមប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត លោក ហឿន វីរៈ បានគោរពថ្លែងអំណងគុណដល់ថ្នាក់ដឹកនាំជា ពិសេសសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់សេចក្ដីទុកចិត្តតែងតាំងលោកជាអភិបាលស្រុកដើម្បីបម្រើប្រជាពលរដ្ឋ និង អភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋានស្រុក។

ក្នុងតំណែងជាអភិបាលស្រុក លោកហឿន វីរៈ បានប្ដេជ្ញានឹងខិតខំបំពេញភារកិច្ចឲ្យបានល្អ ដោយគោរពនិងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា នៃព្រះរាជាណាចក្រកម្ពុជាដែលមានជាធរមានឲ្យមានប្រសិទ្ធភាពខ្ពស់ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន និងសុខសន្តិភាព អនុវត្តតាមផែនការយុទ្ធសាស្ត្របញ្ចាកោដំណាក់កាលទី 1របស់រដ្ឋាភិបាល តាមការណែនាំនិងចង្អុរបង្ហាញរបស់ថ្នាក់ដឹកនាំខេត្ត ជម្រុញអនុវត្តគោលនយោបាយភូមិឃុំមាន សុវត្ថិភាព ពង្រីងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ឋភាព និង តម្លាភាព និងពង្រឹងសាមគ្គីភាពភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់លោក ហឿន វីរៈ ដើម្បីការដឹកនាំមានប្រសិទ្ឋភាព និងជោគជ័យ ត្រូវតែខិតខំសិក្សាស្វែងយល់បន្ថែមរាល់លិខិតបទដ្ឋានគតិយុទ្ឋនានា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ដោយឈរលើគោលការណ៍ទទួលខុសត្រូវខ្ពស់ ជាពិសេសមានទំនាក់ទំនងល្អជាមួយអាជ្ញាធរភូមិឃុំដែលមានទូរទាំងស្រុក។

ឯកឧត្តមបានណែនាំឲ្យយកចិត្តទុកដាក់ចំពោះការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋឲ្យបានលឿនរហ័ស តាមទិសស្លោក ស្នាមញញឹមបន្ទាយមានជ័យ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាតឲ្យទប់ស្គាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង និង ល្បែងភ្នាល់តាមអនឡាញ កុំឲ្យកើតមាននៅក្នុងមូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង