**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ លោកជំទាវបណ្ឌិត បានលើកទ្បើងថា ការអប់រំ គឺជាកូនសោរមួយដ៏សំខាន់ សម្រាប់ការត្រៀមលក្ខណៈរបស់កម្ពុជា ចូលប្រឡូកក្នុងសមរភូមិសេដ្ឋកិច្ច ដែលពោរពេញដោយការរត់ប្រណាំងបច្ចេកវិទ្យា នវានុវត្តន៍ខ្ពស់ និងភាពច្នៃប្រឌិត ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបានសម្រាប់ជំរុញ និងបង្កើនភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន, ភាពធន់, និង ចីរភាព។ ការអប់រំ និងការអប់រំបណ្តុះបណ្តាល មិនត្រឹមតែបង្កើនធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ, ប៉ុន្តែ វិស័យទាំងនេះបង្កើតនូវឧត្តមប្រយោជន៍ជាច្រើន សម្រាប់ប្រទេសជាតិ។

លោកជំទាវបានបញ្ជាក់ទៀតថា សមណនិស្សិត និងនិស្សិតលាភីទាំងអស់ បាន និងកំពុងធ្វើការវិនិយោគរយៈពេលវែង សម្រាប់មួយជីវិតក្នុងការសន្សំបាននូវជំនាញទន់ និងទ្រព្យធនមិនងាយនឹងបាត់បង់ ដោយចំណេះជំនាញទាំងនេះ នឹងត្រូវរួមចំណែកនៅក្នុងទីផ្សារការងារ ទាំងក្នុងប្រទេស និងសកលលោក បង្កើតឱកាសឲ្យនិស្សិត ក្នុងការចាប់យកអាជីព ដែលស័ក្តិសម ឬក៏អាចមានសំណាងក្លាយជាសហគ្រិនដ៏ល្បីមួយរូប ឬក៏ជាអ្នកបន្តវេនសម្រាប់ការងារាជការ ទៅថ្ងៃអនាគតក៏ថាបាន។

លោកជំទាវបណ្ឌិត បានផ្តល់អនុសាន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ទាំងអស់ត្រូវមានក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ គោរពផ្តល់តម្លៃដល់អ្នកជិតខាង ក៏ដូចគោរពច្បាប់ និង បទបញ្ញាតិនានារបស់សាកលវិទ្យាល័យ ព្រមទាំងមានការ ការចូលរួមសកម្មភាពស្ម័គ្រចិត្តក្នុងសង្គម សកម្មភាពមនុស្សធម៌ សប្បុរសធម៌ ជាមួយសមាគមសិស្សនិស្សិតអាហារូបករណ៍ អ.ម.ត មានដូចជា ការចូលរួមសិក្ខាសាលា, ទស្សនកិច្ចសិក្សា, វគ្គបណ្តុះបណ្តាលខ្លីៗ, សកម្មភាពសង្គម និងសកម្មភាពស្ម័គ្រចិត្តជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង