**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ “ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់”

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ “ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងមន្រ្តីរាជការជាច្រើនរូបផងដែរ។

សិក្ខាសាលាត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ឱ្យកាន់តែទូលំទូលាយ និងច្បាស់លាស់ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលមានវិធានចាំបាច់មួយចំនួន ត្រូវគោរពប្រតិបត្តិតាមឱ្យបានខ្ជាប់ខ្ជួន។

ប្រព័ន្ធទឹកកខ្វក់ រួមផ្សំឡើងនូវសមាសភាគជាអាទិ៍ ប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានសំណល់ភក់ ការងារប្រព័ន្ធទឹកកខ្វក់ សំណង់សិល្បការ្យទឹកកខ្វក់ និងសកម្មភាព ពាក់ព័ន្ធនឹងទឹកកខ្វក់ ដែលជាសមាសធាតុដ៏សំខាន់នៃប្រព័ន្ធទីក្រុង និងទីប្រជុំជន ហើយបាននិងកំពុងដើរតួនាទីក្នុងការប្រមូលទឹកកខ្វក់ពីប្រភពផ្សេងៗរួមទាំងជំនន់ទឹកភ្លៀងបញ្ជូនទៅធ្វើ ប្រព្រឹត្តកម្ម មុននឹងបង្ហូរចូលក្នុងតំបន់ទឹកសាធារណៈ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងខិតខំប្រឹងប្រែងសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រព័ន្ធលូទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ជាបន្តបន្ទាប់ ដែលបច្ចុប្បន្នមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន១២ស្ថានីយ នៅក្នុងរាជធានី-ខេត្តចំនួន៩ រួមទាំងបាននិងកំពុងសិក្សា រៀបចំផែនការមេវិស័យទឹកកខ្វក់ និងបានបញ្ចប់ការរៀបចំច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលកំពុងរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ។

ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដែលបានគាំទ្រ និងចូលរួមសហការយ៉ាងល្អប្រសើរនាពេលកន្លងមក ចាប់តាំងពីដំណាក់កាលនៃការរៀបចំសេចក្តីព្រាងច្បាប់ រហូតដល់ច្បាប់នេះត្រូវបានប្រកាសដាក់ឱ្យប្រើជាផ្លូវការ និងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការនាថ្ងៃនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី សូមស្នើឱ្យអគ្គនាយកដ្ឋានជំនាញរៀបចំលិខិតបទដ្ឋានគតិយុត្តដែលច្បាប់នេះបានបើកផ្លូវតម្រូវឱ្យធ្វើ ដើម្បីបំពេញយន្តការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវរៀបចំអនុក្រឹត្យប្រកាស និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធនឹងការងារប្រព័ន្ធទឹកកខ្វក់ សម្រាប់យកទៅអនុវត្តក្នុងការសាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់។ បន្ថែមពីនេះ ត្រូវបន្តរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដោយត្រូវសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

គួរបញ្ជាក់ផងដែរថាច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលត្រូវបានព្រះមហាក្សត្រ ឡាយព្រះហត្តលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកនេះ ៕

អត្ថបទដែលជាប់ទាក់ទង