**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ពលរដ្ឋនៅស្រុកស្វាយលើ ប្រគល់ចម្លាក់កញ្ចាំងធ្វើពីថ្មភក់ចំនួន១ ជូនអាជ្ញាធរជាតិអប្សរា

ភ្នំពេញ៖ លោក ថ្នម តូច ជាប្រជាពលរដ្ឋនៅភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប បានយកចម្លាក់កញ្ចាំងធ្វើពីថ្មភក់ចំនួន១ មកប្រគល់ជូនអាជ្ញាធរជាតិអប្សរាកាលពីថ្មីៗនេះ បន្ទាប់ពីលោកបានប្រទះឃើញនៅក្នុងដីស្រែ ហើយបានយកមករក្សាទុកមួយរយៈ។

ការប្រគល់ទទួលចម្លាក់កញ្ចាំងនេះ គឺមានការចូលរួមពីក្រុមអ្នកចុះបញ្ជីសារពើភណ្ឌរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ត្រីមន្ទីរវប្បធម៌ខេត្ត និងនគរបាលការពារបេតិកភណ្ឌខេត្តសៀមរាប ឯកឧត្តម ឧត្តមសេនីយ៍ទោ ខេង រ៉ា មេបញ្ជាការនគរបាលជាតិប្រចាំទិសប្រាសាទព្រះវិហារ ព្រមទាំងអាជ្ញាធរដែនដីផង។

លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីវត្ថុបុរាណនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ចម្លាក់កញ្ចាំងធ្វើពីថ្មភក់ ដែលមានបណ្តោយ៤០សង់ទីម៉ែត្រ និងទទឹង៤៥សង់ទីម៉ែត្រ គឺជាសម្ភារលម្អសំណង់ប្រាសាទបុរាណ ដែលបុព្វបុរសខ្មែរ តែងដាក់បន្តុបនៅតាមថ្នាក់ៗជាផ្នែកនៃកំពូលប្រាសាទ។ ចម្លាក់កញ្ចាំងនេះ ធ្វើពីថ្មតែមួយដុំ ដោយឆ្លាក់ជារាងដូចសាជី ហើយស្រួចនៅផ្នែកខាងលើ និងផ្នែកខាងក្រោមមានបាតបួន។

ចម្លាក់កញ្ចាំងនេះ មានឆ្លាក់ជានាគក្បាល៥ ដែលក្បាលកណ្តាលធំ និងខ្ពស់ជាងគេ ហើយនៅចំកណ្តាលនៃអង្កត់ទ្រូង គឺពុះចែកផ្ទៃនៃកញ្ចាំងនោះអាចធ្វើឱ្យមើលឃើញក្បាលនាគទាំង៣ជ្រុងផ្សេងៗគ្នា។ តាមការសង្កេតលើចម្លាក់ និងក្បូរក្បាច់ដែលឆ្លាក់លើកញ្ចាំងនាគក្បាល៥នោះ អាចនៅក្នុងអំឡុងសតវត្យរ៍ទី១២នៃគ្រិស្តសករាជ។

ការប្រគល់ចម្លាក់មកអាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នជំនាញនេះ គឺមានន័យថា ប្រជាពលរដ្ឋមានការយល់ដឹងនិងបានចូលរួមថែរក្សាមរតកដូនតា ដោយអភិរក្សស្របតាមបច្ចេកទេស និងចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុ ដោយរក្សាទុកនៅទីតាំងមានសុវត្ថិភាព ព្រមទាំងអាចតាំងបង្ហាញនៅសារមន្ទីរដើម្បីឱ្យមហាជនបានទស្សនាផង៕

អត្ថបទដែលជាប់ទាក់ទង