**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

អាណាព្យាបាល៖ ការបញ្ចុះបញ្ចូលពលករ ចូលរួមធ្វើបាតុកម្មជាល្បិចខ្ចីខ្នងយុវជន ចម្លងភក់របស់ក្រុមអ្នកនយោបាយប្រឆាំង

ភ្នំពេញ៖ អាណាព្យាបាល ក្រុមគ្រួសារ របស់ពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ការបញ្ចុះបញ្ចូលយុវជន កូនៗចៅៗដែលជាពលករខ្មែរនៅបរទេសឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯងនៅលើទឹកដីបរទេស ជាល្បិចកលខ្ចីខ្នងពលករចម្លងភក់ ហើយក្នុងនាមជារាស្រ្តមានឈាមជ័រជាខ្មែរ ត្រូវមានគុណធម៌សម្រាប់ជាតិមាតុភូមិ។ ទន្ទឹមនឹងនេះអាណាព្យាបាលមានការព្រួយបារម្ភចំពោះសុវត្ថិភាព និងនិរន្តរភាពការងារកូនៗរបស់ខ្លួន បន្ទាប់ពីមានការកៀរគរធ្វើបាតុកម្មជារើយៗពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស។

លោកតា ខិត ទូច ជាអាណាព្យាបាលពលករដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញពីការព្រួយបារម្ភខ្លាំងណាស់ចំពោះកូនៗចៅៗរបស់ខ្លួន បន្ទាប់ពីមានការកៀរគរឱ្យមានការធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯងនៅលើទឹកដីបរទេសជារើយៗដូច្នេះ ដែលទង្វើទាំងនេះលោកតាចាត់ទុកថាជាការបង្កើតភាពចលាចលខ្លាំងណាស់សម្រាប់ជាតិមាតុភូមិ។ ការធ្វើឱ្យមានភាពចលាចលពីសំណាក់ខ្មែរលើទឹកដីបរទេស វាប៉ះពាល់ណាស់ដល់កិត្តិយសជាតិ ធ្វើឱ្យបរទេសដៀលត្មះមកលើជាតិខ្លួនឯង ជាពិសេសប៉ះពាល់ដល់ការងាររបស់ខ្លួនឯងដែលជាពលករធ្វើការនៅបរទេសតែម្តង។

លោកតាបានសង្កត់ធ្ងន់ថា ក្នុងនាមជាពលករដែលមានឈាមជាខ្មែរ ដែលចាកចេញពីប្រទេសកំណើតទៅធ្វើការនៅបរទេស ហើយត្រលប់មកវាយប្រហារលើទឹកដីប្រទេសកំណើតខ្លួនឯង វាមិនត្រឹមត្រូវនោះឡើយ។ តួនាទីនិងកាតព្វកិច្ចរបស់យើងត្រូវតែមានសម្រាប់ជាតិ ប្រសិនបើការប្រព្រឹត្តរបស់បុគ្គលជាពលរដ្ឋខ្មែរធ្វើឱ្យបរទេសវាយតម្លៃលើប្រទេសខ្លួនឯង វាជារឿងដ៏អាក្រក់ណាស់សម្រាប់ជាតិមាតុភូមិរបស់ខ្លួន។

លោកតាផ្តាំទៅកូនៗចៅៗដែលជាពលករខ្មែរកំពុងធ្វើការនៅប្រទេសកូរ៉េ សូមកុំចាញ់បោកការឃោសនាឱ្យមានបាតុកម្ម វាជាល្បិចកលរបស់ក្រុមប្រឆាំងទាំងស្រុង។ សូមជឿជាក់មកលើថ្នាក់ដឹកនាំដែលខិតខំណាស់ សូម្បីតែទៅធ្វើការនៅប្រទេសកូរ៉េបានចំណូលខ្ពស់នេះក៏ជាការខិតខំរបស់ថ្នាក់ដឹកនាំដែរ។ ដូច្នេះក្នុងនាមជាមនុស្ស ជាឈាមខ្មែរ ត្រូវមានចិត្តស្មោះត្រង់ និងមានគុណធម៌ដល់ជាតិ។

ដោយឡែកលោកតា ម៉ៅ យី ជាអាណាព្យាបាលរបស់ពលករនៅសាធារណរដ្ឋកូរ៉េ បានលើកឡើងពីក្តីព្រួយបារម្ភចំពោះការធ្វើឱ្យមានបាតុកម្មជារើយៗពីសំណាក់អតីតក្រុមអ្នកនយោបាយនៅក្រៅប្រទេសដោយគ្មានបានការអ្វីនោះឡើយ។

លោកតាបានប្រដូចការកៀរគរពលករខ្មែរឱ្យចូលរួមបាតុកម្មនេះ គឺជាការផ្តល់គុណវិបត្តិមួយដល់ពលករដោយមិនដឹងខ្លួន ខណៈពួកគេកំពុងមានសុវត្ថិភាព មានសិទ្ធិជ្រកកោណ និងកំពុងធ្វើការនៅបរទេសដើម្បីរកប្រាក់ផ្ញើរមកក្រុមគ្រួសារ។

លោកតាបានសង្កត់ធ្ងន់ថា កន្លងមកជាបទពិសោធន៍ហើយរាល់ការធ្វើបាតុកម្មដែលគ្មានអ្វីជាដុំកំភួននោះទេ ក្រៅពីបង្កឱ្យមានចលាចលពីសំណាក់ខ្មែរលើទឹកដីបរទេស។ លោកចោទសួថា តើនណាថាការធ្វើបាតុកម្មគឺជាដំណោះស្រាយ? គ្មាននោះទេបាតុកម្មបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជាតិមាតុភូមិ ជាពិសេសប៉ះពាល់ដល់ស្ថានភាពការងាររបស់ពលករលើទឹកដីបរទេស។ វាសមមុខណាស់មែនទេ ដែលខ្មែរខ្លួនឯង វាយប្រហារទឹកដីកំណើតខ្លួនឯង នៅលើទឹកដីបរទេស?

លោកតាផ្តាំទៅកូនចៅគ្រប់ៗគ្នាដែលកំពុងធ្វើការនៅប្រទេសកូរ៉េ សូមស្ងប់ស្ងាត់បន្តធ្វើការជាធម្មតា កុំជ្រួលជ្រើមតាមការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ពីព្រោះពួកគេបាននិងកំពុងបោកប្រាស់កូនចៅហើយ។ លោកតាថា បន្ទាប់ពីមានបាតុកម្មរួច ពួកទាំងនោះគេបានវិលត្រលប់ទៅប្រទេសដែលពួកគេរស់នៅ មិនមែនប្រទេសកូរ៉េនោះទេ ដូច្នេះប្រសិនបើប៉ះពាល់ដល់កន្លែងធ្វើការ នោះអ្នកដែលរងផលប៉ះពាល់គឺពលករ មិនមែនអ្នកកៀរគរធ្វើបាតុកម្មនោះឡើយ។

គួរបញ្ជាក់ថា ការលើកឡើងពីក្តីព្រួយបារម្ភរបស់អាណាព្យាបាលនិងក្រុមគ្រួសារពលករខ្មែរបែបនេះ បន្ទាប់ពីមានការកៀរគរពលករខ្មែរនៅសាធារណរដ្ឋកូរ៉េសារជាថ្មីពីសំណាក់ក្រុមអតីតអ្នកនយោបាយប្រឆាំងជ្រុលនិយម ដើម្បីចូលរួមបាតុកម្មប្រឆាំងដំណោះស្រាយរបស់រាជរដ្ឋាភិបាលលើករណីកោះគុតជាមួយភាគីថៃ។ នេះពុំមែនលើកទីមួយទេដែលអតីតក្រុមអ្នកនយោបាយប្រឆាំងទាំងនេះបានកៀរគរពលរដ្ឋខ្មែរធ្វើបាតុកម្ម ក៏ប៉ុន្តែពុំមានពលករខ្មែរច្រើនលើសលុបចូលរួមសកម្មភាពរបស់ពួកគេនោះទេ ពីព្រោះពលករបានយល់ឃើញថាការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងគឺគ្មានខ្លឹមសារដែលអាចដោះស្រាយបញ្ហាបាននោះទេ៕

អត្ថបទដែលជាប់ទាក់ទង