**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងពហុភាគីមួយចំនួន នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមផ្សព្វផ្សាយពីតួនាទី និងអត្ថប្រយោជន៍របស់សភាពាណិជ្ជកម្ម នៅមន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យ ដែលពិធីនេះមានការចូលរួមពីលោក អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងអាជីវករជាច្រើនរូបផងដែរ។

លោក ព្រឿង ប្រសិទ្ធ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តឧត្ដរមានជ័យ បានថ្លែងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម សេវាកម្ម ដែលជាប់ពន្ធលើប្រាក់ចំណេញដោយចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម ក្នុងខេត្តសរុបបានចំនួន៥៥ច្បាប់ ក្នុងនោះ (សហគ្រាស៤៤ច្បាប់ ក្រុមហ៊ុន ៥ច្បាប់ សាខាក្រុមហ៊ុន៦ច្បាប់) បើប្រៀបធៀបទៅនឹងរយះពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៩១ច្បាប់ មានការថយចុះចំនួន៣៦ច្បាប់ ស្មើនឹង ៣៩.៥៦% (សរុបទូរទាំងខេត្តមានក្រុមហ៊ុន/សហគ្រាសចំនួន៤៤៧)។

លោកប្រធានមន្ទីរថា ផ្អែកតាមរយៈការចុះប្រមូលទិន្នន័យ ក្រុមហ៊ុន សហគ្រាស ដែលចាប់អារម្មណ៍ឈឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្ម សង្កេតឃើញថាមានក្រុមហ៊ុន សហគ្រាសចំនួន២៩ ដែលមានចំណាប់អារម្មណ៍ក្នុងការឈរ ឈ្មោះក្នុងនោះរួមមាន៖
*វិស័យសំណង់មានចំនួន៦
*វិស័យអចលនទ្រព្យមានចំនួន២
*វិស័យកសិកម្មមានចំនួន៥
*សិប្បកម្មមានចំនួន៦
*ក្រុមហ៊ុនអារហ័ណនីរហ័ណមានចំនួន១០។

ឯកឧត្ដម ម៉ៅ ថូរ៉ា បានថ្លែងថា បច្ចុប្បន្នការធ្វើធុរកិច្ចពាណិជ្ជកម្ម មានការផ្លាស់ប្តូរ ដូចនេះទាមទាឱ្យអាជីវករពាណិជ្ជករយើង មានការយល់ច្បាស់ និងអនុវត្តទៅតាមគោលការណ៍ ដែលបានចែងក្នុងច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ យើងទាំងអស់គ្នាក្នុងការធ្វើធុរកិច្ច។

ឯកឧត្ដមថ្លែងបញ្ជាក់ថា សភាពាណិជ្ជកម្មមណ្ឌលខេត្តឧត្តរមានជ័យ ត្រូវបានបំបែកចេញពីសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដោយអនុក្រឹតលេខ៧៧អនក្រ.បក របស់រាជ រដ្ឋាភិបាលចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នឹងកំពុងកៀរគរសមាជិក ក៏ដូចជាផ្តល់ឱកាសឲ្យពាណិជ្ជករ អាជីវករ សេវាករ ដែលមានការចាប់អារម្មណ៍ក្នុងការចូលរួមឈរឈ្មោះជាសមាជិក ជ្រើសតាំង និងយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍ នៃការចូលជាសមាជិក សភាពាណិជ្ជកម្មផងដែរ ពិសេសបានកត់សម្គាល់នូវតួនាទីដ៏សំខាន់នៃវិស័យពាណិជ្ជកម្មក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ស្ដង់ដារនៃការរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមរដ្ឋលេខាធិការថ្លែងទៀតថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងពហុភាគីមួយចំនួន នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដូចជាចូលរួមជាសមាជិកនៃការចរចាស្ដីពីកិច្ចសម្រួលវិនិយោគម្រាប់ការអភិវឌ្ឍ និងការអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ដោយរំពឹងថាការងារនេះនឹងជួយដល់ការទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា និងសម្រួលដល់លំហូរពាណិជ្ជកម្មទំនិញ បន្ថែមពីនេះទៀត កម្ពុជាក៏បានចូលរួមយ៉ាងសកម្មដល់ការធ្វើឱ្យប្រសើរឡើងនៃដំណើរការពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង