សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ

ភ្នំពេញ៖ នៅព្រឹកចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាលេខាធិការបក្សនៃគណៈកម្មកាធិការមជ្ឈឹមបក្សកុម្មុយនីស្តប្រចាំរដ្ឋធានីប៉េកាំង ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ៕

