**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

លោក ឡុង ឌីម៉ង់ រំពឹងថាចំនួនគម្រោងវិនិយោគនឹងកាន់តែមានកំណើនបន្ថែមទៀត តាមរយៈការបន្តអនុវត្តន៍ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានរំពឹងថាចំនួនគម្រោងវិនិយោគនឹងកាន់តែមានកំណើនបន្ថែមទៀត តាមរយៈការបន្តអនុវត្តន៍ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥នេះ ព្រោះចាប់តាំងពីការដាក់ឱ្យអនុវត្តរហូតដល់ដើមឆ្នាំ២០២៥នេះ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តមានសរុបចំនួន២៥៥គម្រោងហើយ ដោយមានទុនវិនិយោគប៉ានស្មានសរុប ៦.៥៩០ លានដុល្លារអាម៉េរិក លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់។

លោក ឡុង ឌីម៉ង់ បានគូសបញ្ជាក់ កម្ពុជាថា “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤ បានបង្កើតគំរូមួយសម្រាប់ជំរុញការវិនិយោគ ព្រោះកម្មវិធីពិសេសបានបង្កើតជំនឿទុកចិត្ត និងសម្រាលការលំបាកនានាក្នុងការអនុវត្តគម្រោង, លើកកម្ពស់បរិយាកាសវិនិយោគ ខណៈដែលអគារជាប់គាំងត្រូវបានចាប់ផ្តើមសាងសង់ និងសកម្មភាពធុរកិច្ចមានការកើនឡើង ព្រមទាំងទាក់ទាញគម្រោងវិនិយោគសក្តានុពល ដូចជារោងចក្រផលិត បន្ទះសូឡា, រោងចក្រ ផលិតស៊ុមអាលុយមីញូម, សួនកសិឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។

លោកអភិបាលរងខេត្ត បានបន្តថា កម្មវិធីនេះក៏បានជំរុញឱ្យមន្ត្រីរាជការពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិយល់ និងប្រកាន់របៀបរបបធ្វើការដោយសកម្ម និង បុរេសកម្ម ក្នុងការផ្តល់សេវាឱ្យរហ័ស មានប្រសិទ្ធភាព និងសម្រួលនីតិវិធីដល់វិស័យឯកជន។

លោកបានបន្តទៀតថា គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៤ ក្នុងរយៈពេល១១ខែ ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយ វិវាទ ចំនួន ២១៣ គម្រោង ស្មើនឹង២១៣ភាគរយ លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ ត្រឹម ១០០គម្រោង ដែលមានទុនវិនិយោគ ៦.០២៦លានដុល្លារអាមេរិក លើសសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១.០០០លានដុល្លារ និងដែលប៉ាន់ស្មានអាចបង្កើតការងារ ឬត្រូវការកម្មករ និយោជិត ចំនួន ៣៩.៥៧៨កន្លែង លើសសូចនាករសមិទ្ធកម្ម ដែលកំណត់ត្រឹម ៥.០០០ កន្លែង។

លោកបានរំលេចថា សម្រាប់ឆ្នាំ២០២៥នេះ ក្រុមការងារក៏បានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤២គម្រោងបន្ថែមទៀត ដូច្នេះគម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តមានសរុប២៥៥គម្រោង ដែលមានទុនវិនិយោគប៉ានស្មានសរុប ៦.៥៩០លានដុល្លារអាម៉េរិក។ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមាន១១៩គម្រោង, គម្រោងមិនពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី)មាន ១០៧គម្រោង, គម្រោងពង្រីកមាន១៩គម្រោង និង គម្រោងវិនិយោគដែលមានស្រាប់ ១០គម្រោង។ «យើងឃើញថា គម្រោងវិនិយោគនឹងកាន់តែមានកំណើនបន្ថែមទៀត ជាពិសេសនៅពេលដែលយើងឃើញបរិបទសព្វថ្ងៃនេះនៃរបាំងពន្ធរបស់សហរដ្ឋអាម៉េរិកដែលបានដាក់រួចទៅហើយ នៅក្នុងរដ្ឋបាលរបស់លោកដូណាល់ត្រាំ គឺឃើញថារបាំងពន្ធចាប់ផ្ដើមដាក់ទៅតាមបណ្ដាប្រទេសមួយចំនួន ហើយក៏បានដាក់នៅក្នុងបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិកផងដែរ ដូច្នេះខ្ញុំយល់ឃើញថាប្រទេសកម្ពុជាគឺជាគោលដៅមួយដែលយើងទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែងទាញយកចំណាប់អារម្មណ៍នេះ ទាញយកការចង់បានរបស់អ្នកវិនិយោគបរទេសជាច្រើន និងលើកគម្រោងរបស់ខ្លួនមកដាក់ប្រទេសកម្ពុជាដើម្បីឱ្យកម្ពុជាក្លាយទៅជាគោលដៅនៃការនាំចេញទៅកាន់ទីផ្សាររបស់សហរដ្ឋអាម៉េរិក របស់អឺរ៉ុប រួមទាំងបណ្ដាប្រទេសដែលកម្ពុជាជាសម្ពន្ធ័មិត្ត ដែលមានការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជាកម្ពុជាចិន កម្ពុជាកូរ៉េ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃទៀត ដែលកម្ពុជាជាសមាជិករបស់អាស៊ាន RCEP ជាដើម»។

លោកអភិបាលរងខេត្ត បានបន្តទៀតថា ក្រុមការងារនឹងបន្តខិតខំព្យាយាមពន្យល់ទៅដល់អ្នកវិនិយោគនិងវិស័យឯកជន ឱ្យបានដឹងថា នៅពេលដែលខ្លួនសម្រេចចិត្តបង្កើតគម្រោង បង្កើតរោងចក្រ សហគ្រាស និងអនុវត្តន៍គម្រោងផ្សេងៗនៅក្នុងប្រទេសកម្ពុជា វិនិយោគិនមិនមែនសំដៅតែលើប្រជាពលរដ្ឋប្រមាណ១៧លាននាក់ប៉ុណ្ណោះទេ គឺត្រូវសម្លឹងមើលទៅដល់ប្រជាជននៃសមាជិកមហាតំបន់មេគង្គ ប្រជាជននៃសមាជិកអាស៊ាន ជាដើម ដែលទាំងនេះគឺជាគោលដៅរបស់ប្រទេសកម្ពុជា ដែលអាចទាក់ទាញវិនិយោគិន ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង